ព័ត៌មានជាតិ
គ.ជ.ប ទទួលយកអនុសាសន៍របស់ភាគីពាក់ព័ន្ធមួយចំនួន ទាក់ទងនឹងសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា អនុសាសន៍របស់ភាគីពាក់ព័ន្ធ ទាក់ទងនឹងសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត នីតិកាលទី ៧ ត្រូវបាន គ.ជ.ប សម្រេចទទួលយក និងមួយចំនួនទៀតមិនទទួលយក។

សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឲ្យដឹងថា លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប កាលពីព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យសម្រេចលើយោបល់របស់ភាគី ពាក់ព័ន្ធទាក់ទងនឹងសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត នីតិកាលទី ៧ ឆ្នាំ២០២៣។

ពាក់ព័ន្ធនឹងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ២០២៣ គ.ជ.ប បានពិនិត្យគ្រប់អនុសាសន៍របស់ភាគីពាក់ព័ន្ធ ដែលបានផ្ដល់យោបល់មកឲ្យ គ.ជ.ប។ បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ដោយឈរលើគោលការណ៍ច្បាប់ជាធរមាន រួមនឹងបទពិសោធន៍ក្នុងការបោះឆ្នោតកន្លងមក អនុសាសន៍មួយចំនួន ត្រូវបាន គ.ជ.ប សម្រេចទទួលយក និងមួយចំនួនទៀតមិនទទួលយក។

អង្គប្រជុំ គ.ជ.ប សម្រេចឲ្យលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប កែសម្រួលតាមស្មារតីនៃអង្គប្រជុំ និងឆ្លើយតបជាលាយលក្ខណ៍អក្សរទៅភាគីទាំងនោះវិញ ដោយត្រូវបញ្ជាក់ហេតុផលច្បាស់លាស់ ទាំងអនុសាសន៍ទទួលយក និងមិនទទួលយក។

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់អង្គភាពជំនាញ ឲ្យយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាល និងអប់រំដល់មន្ដ្រីបោះឆ្នោត ក្នុងការអនុវត្តបទបញ្ញ និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ជាពិសេសមន្ត្រីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


