ព័ត៌មានជាតិ
សម្ដេច ស ខេង៖ កម្ពុជាមិនដែលមានជម្លោះសាសនាទេ ដោយសារពលរដ្ឋប្រកាន់យកវប្បធម៌រួបរួមជាតិ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា រហូតដល់បច្ចុប្បន្ន កម្ពុជាមិនដែលមានជម្លោះសាសនានោះទេ ព្រោះប្រជាពលរដ្ឋតែងតែប្រកាន់យកវប្បធម៌រួបរួមជាតិ មិនប្រកាន់ពូជសាសន៍ និងជំនឿសាសនា ដែលជាបច្ច័យដ៏ល្អសម្រាប់អ្នកជំនាន់ក្រោយ។

ថ្លែងក្នុងពិធីសម្ពោធវិហារឥស្លាមនូរុលមុតតាគីន ស្ថិតនៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល កាលពីថ្ងៃទី២៤ធ្នូ សម្ដេចក្រឡាហោម ស ខេង បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបង្កលក្ខណៈ និងផ្ដល់ការគាំទ្រគ្រប់បែបយ៉ាងដល់បងប្អូនសាសនិកខ្មែរឥស្លាមក្នុងការប្រតិបត្តិជំនឿសាសនា និងប្រារព្ធពិធីផ្សេងៗដែលជាការបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសាសនិកខ្មែរឥស្លាម ស្របតាមគោលនយោបាយសុខដុមនីយកម្មសាសនា។ សម្ដេចក្រឡាហោម ស ខេង បានបន្តទៀតថា ការរក្សាបាននូវប្រពៃណីសាសនានេះ គឺជាការបង្ហាញនូវភាពសម្បូរបែបនៃប្រពៃណីគ្រប់ជាតិសាសន៍របស់ប្រទេសកម្ពុជា និងជាភស្តុតាងបង្ហាញថាកម្ពុជា ជាប្រទេសមានសេរីភាពយ៉ាងពេញលេញខាងជំនឿសាសនា និងមានសុខដុមនីយកម្មនៃជនជាតិ។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម បានលើកឡើងអំពីស្ថានភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ ទាំងល្បែងនៅតាមមូលដ្ឋាន និងល្បែងស៊ីសងតាមប្រព័ន្ធបច្ចេវិទ្យាអនឡាញ។ សម្ដេចក៏បានគូសបញ្ជាក់អំពីការកើតមានបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងគ្រឿងញៀនដែលត្រូវបានបង្រ្កាបពីអាជ្ញាធរ។

ចំណែក លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលមានប្រសាសន៍ថា សាសនាឥស្លាមបានដើរតួនាទីយ៉ាង សំខាន់ក្នុងការកសាងនូវសន្តិភាពផ្លូវចិត្តរបស់បុគ្គល និងសន្តិសុខសង្គម ព្រមទាំងគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព រដ្ឋបាលខេត្តបានពង្រឹងជាប្រចាំនូវការទប់ស្កាត់ បទល្មើសនានាក្នុងមូលដ្ឋាន៕
ដោយ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


