កីឡា
ក្លឹបយោធភូមិភាគពិសេស ជាប់ចំណាត់ថ្នាក់លេខ១ ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណលើកទី២
ក្លឹបយោធភូមិភាគពិសេស ឈរលើកំពូលតារាងនៃការប្រកួតកីឡាប៊ូលនិងប៉េតង់កម្ពុជា ដណ្តើមរពានរង្វាន់គរុគុណលើកទី២ ដោយទទួលបានមេដាយមាស១ និង ប្រាក់១ គ្រឿង។

ការប្រកួតថ្ងៃចុងក្រោយ ក្លឹបយោធភូមិភាគពិសេស បានយកឈ្នះ ក្លឹបក្រសួងមហាផ្ទៃ លើវិញ្ញាសាបុរស អាយុ១៨ឆ្នាំឡើង៣នាក់ទល់៣នាក់។ រីឯផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅក្លឹបកងយោធពលខេមរៈភូមិន្ទ ដែលមានកីឡាការិនី អ៊ុក ស្រីមុំ ,ស្រាងសុរ៉ាឃីម និង កីឡាការិនី វងចន្ថា ។

ការប្រកួតដែលបានចាប់ផ្តើមឡើងតាំងពីថ្ងៃទី ២៣ធ្នូមកនោះ មានក្លឹប សមាគមចូលរួមចំនួន៦២ ដែលសុទ្ធតែជាជើងខ្លាំងធ្លាប់ដណ្តើមយកចំណាត់ថ្នាក់ និងពានរង្វាន់ជួនអង្គភាពរៀងៗខ្លួន ។
ជាលទ្ធផលថ្ងៃបញ្ចប់ទី២៥ធ្នូម្សិលមិញនេះ មានក្លឹបតែ៧ប៉ុណ្ណោះ ដែលដណ្តើមបានមេដាយមាស រួមមាន៖ ក្លឹបយោធភូមិភាគពិសេស , ក្លឹបមជ្ឈមណ្ឌលខេមរៈភូមិន្ទ មាស១ សំរឹទ្ធិ១ , ក្លឹបកងយោធពលខេមរៈភូមិន្ទ មាស១ សំរឹទ្ធិ១ , កំពង់សំណាញ់ខេត្តកណ្តាល មាស១ , ទីស្តីការគណៈរដ្ឋមន្រ្តី មាស១ , សេនារាជសីអគ្គស្នងការ មាស១ និង ក្លឹប ឥន្ទ្រីយ៍អប់រំ ស.ស.យ.ក ស្រុកថ្មគោល ។

យោងតាមប្រសាសន៍របស់លោកសុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាឲ្យដឹងថា “ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២ និងខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ១៩៩២ – ២០២២” រៀបចំឡើងដើម្បីរំលឹក និងតបស្នងនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់សម្ដេចទាំងទ្វេដែលជាស្ថាបនិករបស់សហព័ន្ធ ក៏ដូចជាឥស្សរជននិងអតីតថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់សហព័ន្ធ ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងខិតខំប្រឹងប្រែងក្នុងការកសាង ឱ្យមានវឌ្ឍនភាព និងជោគជ័យរហូតដល់បច្ចុប្បន្ន។

គិតត្រឹម ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាទទួលបានមេដាយសរុប មានចំនួន ៣៩៤គ្រឿង ក្នុងនោះ មេដាយមាស ១១៦គ្រឿង មេដាយប្រាក់១៣៨គ្រឿង, និងមេដាយសំរឹទ្ធ១៤០គ្រឿង។ បន្ថែមពីលើនេះ នៅឆ្នាំ២០១៧ សហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ (FIPJP) ក៏បានសម្រេចផ្តល់ពានរង្វាន់ “Le Prix Marchel Pagnol” ចំណាត់ថ្នាក់លេខ១ ដល់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលមានស្នាដៃនិងការដឹកនាំល្អជាងគេ នៅទូទាំងពិភពលោក។

ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២នេះ មានប្រតិភូ និងកីឡាករ កីឡាការិនីចូលរួមសរុប ៤៥៩នាក់ មកពីសមាគម និងក្លឹប៦២ ស្មើនឹង១១រាជធានី-ខេត្ត ប្រកួតលើ៧វិញ្ញាសា សរុប៤៣៨ប្រកួត៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


