កីឡា
សហព័ន្ធខ្មែរកីឡាទោចក្រយានកម្ពុជា គ្រោងរៀបចំ Pre Sea games ដើម្បីពង្រឹងសមត្ថភាព គណៈកម្មការ
ដោយមានឃើញមានចំណុចខ្វះខាតមួយចំនួន សម្រាប់ការរៀបចំជាលក្ខណៈអន្តរជាតិ ចំពោះគណៈកម្មាការ សហព័ន្ធខ្មែរកីឡាទោចក្រយានកម្ពុជា គ្រោងរៀបចំឲ្យមានការប្រកួតលក្ខណៈអន្តរជាតិ ពិសេស Pre Sea games ដើម្បីទទួលបានបទពិសោធន៍កាន់ច្បាស់សម្រាប់ដឹកនាំការប្រកួត។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានកម្ពុជា បានលើកឡើងថា ចំពោះការរៀបចំយើង ទទួលស្គាល់ថា មិនល្អ១០០ភាគរយនោះទេ ប៉ុន្តែយើងអាចវាយតំលៃបានថា ពួកគាត់បានខិតខំប្រឹងប្រែងខ្លាំង ក្នុងការទទួលខុសត្រូវ មុខជំនាញរបស់គាត់តាមផ្នែករៀងៗខ្លួន ។ យើងក៍ទទួលស្គាល់ថា យើងមានចំណុចខ្វះខាត ចន្លោះប្រហោងខ្លះក្នុងការរៀបចំ ដោយសារយើងមានរយៈពេលការប្រកួតមានតែ១ថ្ងៃ ដូច្នេះគណៈកម្មការទាំងអស់ មានការនឿយហត់ ក៍ដូចជា ចំនួនក៍មិនគ្រប់គ្រាន់នៅក្នុងការរៀបចំ។

អគ្គលេខាធិការដដែល អះអាងថា បើនិយាយពីការប្រើប្រាស់ភាសាចំពោះគណៈកម្មាការយើងមិនមានបញ្ហាចោទនោះទេ ព្រោះមួយចំនួនគាត់មានការយល់ដឹងពីភាសារ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺការធ្វើជាលក្ខណៈអន្តរជាតិ ដោយសារ ពួកគាត់មិនដែលធ្លាប់រៀបចំ ដូច្នេះយើងសង្ឃឹមថានិងមានការប្រកួតជា Pre Sea Games ឬប្រកួតអន្តរជាតិណាមួយ ដែលធ្វើឲ្យគាត់ កាន់តែមានការយល់ច្បាស់ ក៍ដូចជាជំនាញក្នុងការរៀចំ បែបលក្ខណៈអន្តរជាតិ។

កន្លងមកសហព័ន្ធក៍មានវគ្គបណ្តុះបណ្តាលជាអន្តរជាតិមួយ ដែលរៀនតាមអនឡាញ ប៉ុន្តែយើងអត់ទាន់ បានបញ្ចូន ពួកគាត់ទៅធ្វើទេ ដោយសារលុះណាតែពួកគាត់ទទួលបានវិញ្ញាបនប័ត្រទទួលស្គាល់ជាផ្លូវការសិន ទើបពួកគាត់អាច ចូលរួមកាត់សេចក្តីការប្រកួតលក្ខណៈអន្តរជាតិបាន។នេះជាការបញ្ចាក់បន្ថែមរបស់ លោកនូ ចំរើន។

គួរបញ្ចាក់ដែរថា តាមរយៈការចុះពិនិត្យផ្ទាល់ទីលានប្រកួត របស់អ្នកជំនាញការរៀបចំការប្រកួតកីឡាស៊ីហ្គេម បានកណត់ឲ្យសហព័ន្ធរៀបចំការប្រកួតឲ្យបានមុនព្រឹត្តការណ៍មកដល់ ចន្លោះក្នុងខែ កុម្ភៈ ឬ មិនា ពីព្រោះអាចមានរយៈពេល៣ខែ មុននិងការប្រកួតស៊ីហ្គេម ។
ការប្រកួតកីឡាស៊ីហ្គេមដែលនិងចាប់ផ្តើមនាខែឧសភាខាងមុខ ប្រភេទកីឡាទោចក្រយាន និង មានគណៈកម្មាការ អន្តរជាតិចំនួន១១រូបចូលរួមកាត់សេចក្តី ក្នុងនោះក៍មានគណៈកម្មាការថ្នាក់ជាតិរបស់កម្ពុជាចំនួន៣០រូបដើម្បីជួយ ការងារមួយចំនួនទៀតឲ្យមានភាពរលូនផងដែរ ៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


