ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ប្រាប់ ចិន ថា សង្គ្រាមមិនដែលជាជម្រើសដោះស្រាយបញ្ហានោះទេ
ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានអំពាវនាវឲ្យមានការសន្ទនាជាមួយប្រទេសចិន អំឡុងការថ្លែងសុន្ទរកថាឆ្នាំថ្មីរបស់លោកស្រីនៅឯការិយាល័យប្រធានាធិបតីកាលពីថ្ងៃអាទិត្យ អមជាមួយនឹងអនុប្រធានាធិបតី Lai Ching-te ។

នៅក្នុងសុន្ទរកថានោះលោកស្រី Tsai ក៏បានកត់សម្គាល់ផងដែរថា សន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ គឺជាការទទួលខុសត្រូវរបស់ភាគីទាំងអស់ដែលពាក់ព័ន្ធនៅក្នុងតំបន់ ។
លោកស្រីបាននិយាយថា សង្គ្រាមមិនដែលជាជម្រើសសម្រាប់ការដោះស្រាយបញ្ហានោះទេ ។ មនុស្សកាន់តែច្រើនអាចរីករាយនឹងសុវត្ថិភាព និងសុខុមាលភាពបានតែតាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការក្រោមគោលដៅតែមួយនៃការលើកកម្ពស់ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ ។

នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មានក្នុងស្រុកថា តើលោកស្រីគិតយ៉ាងណាចំពោះប្រធានាធិបតីចិន Xi Jinping អំពីការបង្រួបបង្រួមជាតិមាតុភូមិពេញលេញនៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់គាត់កាលពីពេលថ្មីៗនេះ ។ លោកស្រី Tsai បានឆ្លើយថា លោក Xi កំពុងប្រើសំដីទន់ភ្លន់មកកាន់កោះតៃវ៉ាន់ ។
ប៉ុន្តែលោកស្រីក៏ត្រូវតែរំឭកដល់ប្រជាជនដែរថា សកម្មភាពរបស់យោធាចិននៅជិតកោះតៃវ៉ាន់ មិនអំណោយផលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់នោះទេ ហើយយើងតែងតែប្រុងជើងការជានិច្ច រាល់ទង្វើឈ្លានពានណាមួយរបស់ចិន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ចិន តែងតាំង រដ្ឋមន្ត្រីការបរទេសថ្មី ជំនួសលោក Wang Yi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


