កីឡា
សៀង ចន្ធា ស៊ុត១គ្រាប់ ខណៈ កម្ពុជា ចាញ់ ថៃ ៣-១
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចាញ់ម្ចាស់ផ្ទះថៃ ដោយលទ្ធផល ១-៣ សម្រាប់ការប្រកួតចុងក្រោយវគ្គសន្សំពិន្ទុក្នុងពូល A នៃពានរង្វាន់ AFF Championship ២០២២។

ការប្រកួតនៅវគ្គទី១ ម្ចាស់ផ្ទះថៃបានដាក់សម្ពាធយ៉ាងខ្លាំងតាំងពីដើមវគ្គរហូតដល់ចប់៤៥នាទី ប៉ុន្តែមិនមានឱកាសស៊ុតគ្រោះថ្នាក់ខ្លាំងទេ។ ចំណែកម្ចាស់ផ្ទះកម្ពុជាសហការគ្នាបានល្អក្នុងការការពារ ហើយក៏វាយបកទៅលើតំបន់គ្រោះថ្នាក់របស់ថៃច្រើនដែរ។ យ៉ាងណាគ្រាប់បាល់កើតមានឡើង១គ្រាប់នៅនាទី៤៥+១ ដោយថៃទទួលបានបាល់ពិន័យ១១ម៉ែត្រ ហើយខ្សែប្រយុទ្ធចាស់វស្សា Dangda ស៊ុតបានសម្រេចដោយអ្នកចាំទី កែវ សុខសិលា មិនអាចសង្គ្រោះបានទេ។
ការប្រកួតវគ្គទី២ ថៃនៅតែបន្តដាក់សម្ពាធខ្លាំងលើភ្ញៀវកម្ពុជា ពីព្រោះត្រូវការគ្រាប់បាល់ច្រើនដើម្បីប្រជែងលើកំពូលតារាង។ ការដាក់សម្ពាធនេះធ្វើឲ្យថៃរកគ្រាប់បាន១គ្រាប់ទៀតនៅនាទី៥០ ដោយ Purisay ដើម្បីនាំមុខ ២-១ នៅពេលកម្ពុជាចន្លោះប្រហោងតំបន់ការពារជាងវគ្គទី១ ដោយសារត្រូវការគ្រាប់បាល់ ដូច្នេះត្រូវការវាយសម្រុកលើថៃវិញ។
ទោះបីជាយ៉ាងណា ការការពារ និងវាយបករបស់កម្ពុជាអាចបំបែកពង់មាន់ថៃនៅនាទី៦៨ ដោយខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ញាក់ខ្សែការពាររបស់ថៃ និងស៊ុតបំប៉ោងសំណាញ់បានសម្រេចដើម្បីតាមពីក្រោយ ២-១។ នៅចុងវគ្គទី២ ពោលគឺនាទី៩០ Dangda រកបានគ្រាប់បាល់ទីពីររបស់ខ្លួន និងជាគ្រាប់បាល់ទី៣របស់ថៃ ក្នុងការយកឈ្នះកម្ពុជា ដោយលទ្ធផល ៣-១។

តារាងចំណាត់ថ្នាក់ពូល A
- ថៃ មាន១០ពិន្ទុ (ឈ្នះ៣ ស្មើ១) ឡើងវគ្គ៤ក្រុម
- ឥណ្ឌូនេស៊ី មាន១០ពិន្ទុ (ឈ្នះ៣ ស្មើ១) ឡើងវគ្គ៤ក្រុម
- កម្ពុជា មាន៦ពិន្ទុ (ឈ្នះ២ ចាញ់២) អស់ឱកាស
- ហ្វីលីពីន មាន៣ពិន្ទុ (ឈ្នះ១ ចាញ់៣) អស់ឱកាស
- ព្រុយណេ មានសូន្យពិន្ទុ (ចាញ់ទាំង៤ប្រកួត) អស់ឱកាស
អត្ថបទ៖ វីរបុត្រ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


