ព័ត៌មានអន្ដរជាតិ
ចំនួនទាហានរុស្ស៊ីដែលស្លាប់ក្នុងការវាយប្រហារដោយអ៊ុយក្រែន នៅថ្ងៃឆ្លងឆ្នាំ មិនមែនត្រឹម៦៣នាក់ទេ
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅថ្ងៃពុធទី០៤ខែមករានេះថា ទាហានជិត៩០នាក់ឯណោះ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន ដែលបានវាយចំតំបន់លំនៅដ្ឋានបណ្តោះអាសន្ន ប្រើប្រាស់ដោយកងកម្លាំងរុស្ស៊ីក្នុងទីក្រុង Makeyevka នៃសាធារណរដ្ឋប្រជាមានិត Donetsk នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី០១ខែមករា។

ក្រសួងនិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៨៩នាក់ ខណៈតួលេខដំបូងមានត្រឹម៦៣នាក់ប៉ុណ្ណោះ។ ក្នុងចំណោមអ្នកស្លាប់ មានទាំងមេបញ្ជាការរងនៃអង្គភាពផងដែរ ខណៈសាកសពកាន់តែច្រើន ត្រូវបានទាញចេញពីគំនរបាក់បែកនៃសាលាវិជ្ជាជីវៈមួយ ដែលជាកន្លែងកងទ័ពឈរជើងនៅយប់ឆ្លងឆ្នាំថ្មី។
យោងតាមក្រសួងការពារជាតិ, ទីតាំងនេះ ត្រូវបានកំណត់គោលដៅដោយមីស៊ីលចំនួន៦គ្រាប់ ដែលបាញ់ចេញពីប្រព័ន្ធ HIMARS ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។ ក្នុងនោះ មានមីស៊ីលចំនួន៤គ្រាប់ បានហោះទម្លុះខែលការពារដែនអាកាស ហើយបានវាយប្រហារអគារនៅម៉ោង ០០:០១ រំលងអធ្រាត្រឈានចូលថ្ងៃទី០១ខែមករា។ មីស៊ីល២គ្រាប់ ត្រូវស្ទាក់ចាប់បាន។

ទីក្រុងមូស្គូបានអះអាងជាថ្មីម្តងទៀតក្នុងការផ្តល់ជំនួយ និងការគាំទ្រចាំបាច់ទាំងអស់ដល់ក្រុមគ្រួសារនៃទាហានដែលបានស្លាប់។
មុននេះ ក្រសួងការបរទេសរុស្ស៊ី បានថ្កោលទោសទីក្រុងវ៉ាស៊ីនតោន ដែលមិនត្រឹមតែផ្គត់ផ្គង់សព្វាវុធទំនើបៗដល់ទីក្រុងកៀវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឲ្យយោធាអ៊ុយក្រែននូវព័ត៌មានសម្ងាត់អំពីទីតាំងរបស់កងកម្លាំងរុស្ស៊ីផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ុយក្រែន បាញ់មីស៊ីល សម្លាប់ទាហានរុស្ស៊ីច្រើនបំផុត មិនធ្លាប់មាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


