កីឡា
Neymar រងការរិះគន់ចំពោះការខកខានចូលរួមពិធីបុណ្យសពរបស់ Pelé
វីរបុរសបាល់ទាត់ប្រេស៊ីលត្រូវបានបញ្ចុះនៅថ្ងៃអង្គារ ហើយពិធីបុណ្យសពរបស់លោក ត្រូវបានធ្វើឡើងនៅថ្ងៃច័ន្ទ ហើយ Neymar មិនមានវត្តមានទេ។
ពិធីបុណ្យសពរបស់វីរបុរស Santos និងជានិមិត្តរូបបាល់ទាត់ Pelé ត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Urbano Caldeira ដោយមានឥស្សរជនកីឡាបាល់ទាត់ជាច្រើន និងប្រធាន FIFA លោក Gianni Infantino ចូលរួមផងដែរ។ អ្នកគាំទ្រ Santos និងបាល់ទាត់ប្រេស៊ីលរាប់ពាន់នាក់ក៏អាចគោរពដល់ម្ចាស់ជើងឯកពិភពលោក ៣សម័យកាលនៅកីឡដ្ឋានផងដែរ។

មនុស្សម្នាក់ដែលត្រូវបានគេរំពឹងថា នឹងចូលរួមគោរព ប៉ុន្តែមិនបានចូលរួម នោះគឺអ្នកស៊ុតបញ្ចូលទីនាំមុខរួមគ្នារបស់ក្រុមជម្រើសជាតិប្រេស៊ីល កីឡាករ Neymar។
Neymar បន្តនៅទីក្រុងប៉ារីសដើម្បីហ្វឹកហាត់ជាមួយ PSG ប៉ុន្តែបាននិយាយថាព័ត៌មាននេះមិនត្រូវបាននិយាយល្អដោយប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលនោះទេ។ ចំណុចសំខាន់មួយរបស់សារព័ត៌មានគឺថា Neymar ធ្លាប់បានសុំឱ្យ PSG អនុញ្ញាតឱ្យរូបគេរីករាយនឹងពិធីបុណ្យនៅទីក្រុង Rio de Janeiro ប៉ុន្តែគេមិនបានសុំការអនុញ្ញាតដើម្បីចូលរួមការគោរព លោក Pelé បានទេ។
Neymar និង Pelé បានចែករំលែកអាជីពស្រដៀងគ្នា ដោយកីឡាករទាំងពីរសាងកេរ្តិ៍ឈ្មោះនៅ Santos និងឈ្នះពាន Copa Libertadores ដូចគ្នា។ លោក Pelé ក៏បានចាត់ទុក Neymar ថាជាកីឡាករល្អបំផុតម្នាក់ក្នុងបាល់ទាត់ប្រេស៊ីលក្នុងរយៈពេលដ៏យូរ។
ហេតុអ្វីបានជា Neymar មិនទៅចូលរួមពិធីបុណ្យសពរបស់ Pelé? តាមដឹង PSG មិនចង់ឱ្យកីឡាកររបស់ពួកគេ ជាពិសេសអ្នកដែលខកខានការហ្វឹកហាត់ដោយសារការប្រកួត World Cup ខកខានការហ្វឹកហាត់ទៀតទេ។
យ៉ាងណា Neymar ក៏បានសរសេរសាររំលែកទុក្ខនៅលើ Instagram របស់គេនៅពេលនៃការស្លាប់របស់ Pelé ផងដែរ៕
ប្រភព៖ mscfootball.com
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


