Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកោះកុង ចុះហាមឃាត់សំណង់ត្រចៀកកំាគ្មានច្បាប់មួយកន្លែងរបស់លោកឧកញ៉ា គា ធី

បានផុស

នៅ

អាជ្ញាធរខេត្តកោះកុង បានចុះហាមឃាត់សំណង់ត្រចៀកកំាគ្មានច្បាប់មួយកន្លែងរបស់លោកឧកញ៉ា គា ធី ដែលស្ថិតនៅឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកុង។

នៅក្នុងកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតំាងសំណង់ត្រចៀកកំាមួយកន្លែងរបស់លោកឧកញ៉ា គា ធី កាលពីថ្ងៃទី៤មករា លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានណែនំាថា សំណង់ត្រចៀកកំាដែលសាងសង់ដោយគ្មានច្បាប់អនុញ្ញាតត្រូវតែផ្អាកការសាងសង់ជាដាច់ខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលរងខេត្តបានដាក់កំហិតថា ម្ចាស់សំណង់ត្រូវរៀបចំសំណុំឯកសារស្នើសុំច្បាប់អនុញ្ញាតឱ្យបានរួចរាល់ក្នុងរយៈពេល១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៦ ខែមករា ឆ្នំា២០២៣ ហើយប្រសិនបើក្នុងរយៈពេលមួយសប្តាហ៍នេះម្ចាស់សំណង់មិនស្នើសុំច្បាប់អនុញ្ញាឱ្យបានត្រឹមត្រូវទេ រដ្ឋបាលខេត្តនឹងឱ្យមេធាវីរដ្ឋបាលខេត្ត សហការជាមួយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរៀបចំឯកសារដាក់ពាក្យបណ្តឹង។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ចំពោះអាចម៍ដីដែលបានចាក់រំលោភចូលព្រែកប្រមាណ១០ម៉ែត្រម្ចាស់សំណង់ត្រូវកាយយកអាចដីនេះចេញវិញ ។ រីឯរបងដែលបានសាងសង់រំលោភចូលចំណីផ្លូវ ម្ចាស់សំណង់ក៏ត្រូវរុះរើចេញផងដែរ។ ក្នុងករណីម្ចាស់សំណង់ចង់សាងសង់របងឡើងវិញ ត្រូវសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ​ និងអាជ្ញាធរមូលដ្ឋាន។

លោកអភិបាលរងខេត្តបានព្រមានថា ក្នុងករណីសំណង់គ្មានច្បាប់អនុញ្ញាតនេះ រដ្ឋបាលខេត្តនឹងចេញលិខិតជូនដំណឹងទៅម្ចាស់សំណង់ ហើយរដ្ឋបាលស្រុកស្រែអំបិលត្រូវត្រួតពិនិត្យតាមដានការអនុវត្តនៃខ្លឹមសារលិខិតរបស់រដ្ឋបាលខេត្តឱ្យបានម៉ឺងម៉ាត់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម