ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតី ហ្វីលីពីន នឹងបើកទំព័រថ្មីក្នុងកិច្ចសហប្រតិបត្តិការជាមួយ ចិន
ថ្លែងនៅពេលអញ្ជើញចាកចេញពីប្រទេសចិន ក្រោយដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ ថ្ងៃ លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បាននិយាយថា “ខ្ញុំនឹងបើកទំព័រថ្មីមួយនៅក្នុងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់យើងជាមួយនឹងប្រទេសចិន” ។

លោក Marcos បានថ្លែងនៅឯមូលដ្ឋានទ័ពអាកាសក្នុងទីក្រុងម៉ានីលថា “យើងនឹងស្វែងរកការជំរុញទំនាក់ទំនងដ៏មានអត្ថន័យ និងពង្រីកកិច្ចសហប្រតិបត្តិការរបស់យើងក្នុងវិស័យផ្សេងៗដូចជា កសិកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ពាណិជ្ជកម្ម ការវិនិយោគ និងការដោះដូរធនធានមនុស្សទៅវិញទៅមក” ។
ទន្ទឹមនោះ លោកប្រធានាធិបតីហ្វីលីពីនរំពឹងថា ក៏នឹងនាំទំនាក់ទំនងទីក្រុងម៉ានីល-ប៉េកាំង ទៅកាន់ឱកាសដ៏សម្បូរបែបសម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ ដោយសារតែ ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសហ្វីលីពីន ក៏ដូចជាជាប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការដ៏សំខាន់ និងជាប្រភពនៃអ្នកទេសចរធំជាងគេទី ២ មុនពេលជំងឺរាតត្បាតកូវីដ ១៩ ។

លោក Marcos បញ្ជាក់ថា លោកនឹងចាប់យកឱកាសដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគដ៏រស់រវើកជាមួយប្រទេសចិន នៅពេលដែលហ្វីលីពីនបង្កើនល្បឿននៃការស្តារសេដ្ឋកិច្ចរបស់ខ្លួន ខណៈលោក Marcos ក៏បានអញ្ជើញប្រជាជនចិនឲ្យមកទស្សនាប្រទេសហ្វីលីពីន ក្នុងនាមជាអ្នកទេសចរ និស្សិត និងអ្នកវិនិយោគផងដែរ ។
បន្ថែមពីនេះ លោក Marcos ក៏បានថ្លែងអំណរគុណចំពោះជំនួយរបស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ដល់ប្រទេសហ្វីលីពីនផងដែរ ដោយកត្តានេះហើយបានពង្រឹងទំនុកចិត្តរវាងប្រទេសទាំងពីរ ។

លោក Marcos បាននិយាយថា “ខ្ញុំសូមចងចាំ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិនដែលបានពង្រីកការជួយដល់ប្រទេសហ្វីលីពីនក្នុងទម្រង់ជាវ៉ាក់សាំង សម្លៀកបំពាក់ការពារមេរោគ (PPE) និងជំនួយបច្ចេកទេសផ្សេងៗទៀតជាដើម” ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Marcos ទៅកាន់ប្រទេសចិន គឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកទៅកាន់ប្រទេសមិនមែនអាស៊ាន ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីក្នុងខែមិថុនា ឆ្នាំ ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Xinhua
ចុចអាន ៖ ហ្វីលីពីន បញ្ជាឲ្យមន្ត្រីប៉ូលិសពាក់សក្ដិធំៗ ជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន លាលែងពីតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


