ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន បញ្ជាឲ្យមន្ត្រីប៉ូលិសពាក់សក្ដិធំៗ ជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន លាលែងពីតំណែង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វីលីពីនបានជំរុញឲ្យក្រុមមន្ត្រីប៉ូលិសជាន់ខ្ពស់រាប់រយនាក់លាលែងពីតំណែង ខណៈដែលរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Ferdinand Marcos Jr កំពុងខិតខំប្រឹងប្រែងបោសសម្អាតកងកម្លាំងដែលពុករលួយពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀនខុសច្បាប់ ។

កាលពីថ្ងៃពុធ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វីលីពីនលោក Benjamin Abalos បានជំរុញឲ្យមន្ត្រីប៉ូលិសជាន់ខ្ពស់ដែលមានឋានន្តរសក្ដិ ចាប់ពីថា្នក់វរសេនីយឯក រហូតដល់ថ្នាក់ឧត្តមសេនីយ៍ប្រហែល ៣០០ នាក់ ក្នុងចំណោមកងកម្លាំងប្រមាណ ២២៧,០០០ នាក់ ធ្វើការសម្រេចចិត្តដោយខ្លួនឯង បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថា ពួកគេមួយក្តាប់តូចពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ។
នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មានពាក់ព័ន្ធនឹងបញ្ហានេះ, លោកវរសេនីយ៍ឯក Redrico Maranan ប្រធានផ្នែកព័ត៌មានសាធារណៈរបស់កងកម្លាំងហ្វីលីពីនបានប្រាប់អ្នកយកព័ត៌មានថា “ក្រុមមន្រ្តីប៉ូលិសទាំងអស់នឹងធ្វើតាមការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំនយោបាយ ពីព្រោះលោកជឿថា អ្វីៗទាំងអស់នេះជាប្រយោជន៍ល្អដល់ស្ថាប័នរបស់យើង” ។

គួរបញ្ជាក់ថា អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានអនុវត្តយុទ្ធនាការបង្ក្រាបការជួញដូរគ្រឿងញៀន ចាប់តាំងពីលោកឡើងកាន់តំណែងកាលពីឆ្នាំ ២០១៦ ខណៈយោងទៅតាមទិន្នន័យរបស់ប៉ូលិសជាតិបានឲ្យដឹងថា យុទ្ធនាការបង្រ្កាបនេះធ្វើឲ្យជនសង្ស័យគ្រឿនញៀនជាង ៦,២០០ នាក់បានស្លាប់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


