កីឡា
ក្មួយស្ដេចព្រុយណេ វ៉ាដាច់ Ronaldo ក្លាយជាកីឡាករបាល់ទាត់មានទ្រព្យច្រើនជាងគេ
កីឡាករបាល់ទាត់ Faiq Bolkiah ដែលត្រូវបានគេស្គាល់ថាជាក្មួយបង្កើត(ព្រះភាគិនេយ្យ)របស់ស្ដេចព្រុយណេ Hassanal Bolkiah ពេលនេះវ៉ាដាច់ Cristiano Ronaldo ក្លាយជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត។

ជាមួយគ្នានេះដែរ នៅក្នុងពិភពកីឡាបាល់ទាត់ Cristiano Ronaldo ត្រូវបានគេចាត់ទុកថាជាកំពូលខ្សែប្រយុទ្ធលំដាប់ពិភពលោកដែលបានផ្លាស់ទៅក្លឹប Al Nasser នៅលីគអារ៉ាប៊ីសាអូឌីត ខណៈលោកទទួលបានប្រាក់ខែ១៧៣ លានផោនក្នុងមួយឆ្នាំ ដែលនេះធ្វើឲ្យលោកត្រូវបានគេសំដៅភ្លាមៗថា ជាកីឡាករដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក។
ទោះយ៉ាងនេះក្ដី យោងតាមរបាយការណ៍បានចេញមកចង្អុលបង្ហាញថា ត្បិតថាខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំទទួលបានប្រាក់ឈ្នួលច្រើនដល់ម្ល៉ឹងក៏ពិតមែន។ ប៉ុន្តែលោកនៅតែស្ថិតនៅលេខ២ បន្ទាប់ពីកីឡាករម្នាក់ទៀតដែលមានទ្រព្យសម្បត្តិច្រើនជាងគាត់ដល់ទៅ ១៥ ដង។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីមួយបានចង្អុលបង្ហាញថា កីឡាករបាល់ទាត់ដែលមានបំផុតក្នុងលោក គឺ Faik Bolkiah ដែលជាក្មួយប្រុសបង្កើតរបស់ស្ដេចស៊ុលតង់ Hasnal Bolkiah ជាមួយនឹងទ្រព្យសម្បត្តិច្រើនជាង ២០ ពាន់លានផោនឯណោះ ។ ប៉ុន្តែបើវាស់ភាពជោគជ័យក្នុងអាជីព និងកេរ្តិ៍ឈ្មោះ កីឡាករជម្រើសជាតិព្រុយណេវ័យ២៤ឆ្នាំរូបនេះនៅតែត្រូវបានគេចាត់ទុកថាមិនខ្លាំងនោះទេ ដែលសំដៅលើការចាប់ផ្ដើមវិថីបាល់ទាត់ដែលធ្លាប់ជ្រកកោកដូចជា A.F.C. Newbury, Southampton, Chelsea, Leicester City មុននឹងផ្លាស់ទៅលេងឲ្យក្រុម Chonburi FC ក្នុងលីគកំពូលថៃ។

បន្ថែមពីនេះសារព័ត៌មាន The Sun បានជីកកកាយរឿងរ៉ាវរបស់បិតារបស់ទ្រង់ និងជាព្រះអនុជស្ដេចព្រុយណេថា ព្រះអង្គ Jeffrey Bolkiah ទ្រង់បានចំណាយរហូតដល់ទៅ ៤៥ លានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹមតែ ១ ខែដើម្បីទិញរថយន្តទំនើប នាឡិកា និងប៊ិច ហើយចំណាយប្រាក់ ១.២ លានដុល្លារ ដើម្បីរៀបចំពិធីជប់លៀង។ បច្ចុប្បន្នទ្រង់មានរថយន្តជាង ២,៣០០គ្រឿង ដែលពោរពេញទៅដោយរថយន្តទំនើបៗដូចជា Rolls-Royce, Ferrari និង Bentley រួមទាំងការទិញនាវាកម្សាន្តចំនួន២គ្រឿងទៀត ហើយរឿងមួយទៀត ដែលនៅតែនិយាយដល់សព្វថ្ងៃនេះ គឺនៅក្នុងពិធីគម្រប់ខួប៥០វស្សា ទ្រង់បានចំណាយលុយជួល ម៉ៃឃើល ជេកសុន មកច្រៀងក្នុងកម្មវិធីខួបកំណើតដល់ដល់ ១២លានដុល្លារថែមទៀត។

ទោះជាយ៉ាងណាក៏ដោយ ក្មួយស្ដេចព្រុយណេអង្គនេះ មិនបានខ្វល់ពីទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ទ្រង់ទេ ហើយកីឡាករបាល់ទាត់ Faiq Bolkiah ធ្លាប់មានបន្ទូលថា “ខ្ញុំគ្រាន់តែចង់ដើរតាមសុបិន ចង់ក្លាយជាកីឡាករបាល់ទាត់អាជីព។ ខ្ញុំលេងបាល់តាំងពីក្នុងវ័យកុមារភាព ខ្ញុំតែងតែរីករាយនឹងការចេញទៅលើស្មៅជាមួយនឹងបាល់នៅជើងរបស់ខ្ញុំ។ ឪពុកម្តាយរបស់ខ្ញុំគាំទ្រ និងជំរុញឲ្យសុបិនរបស់ខ្ញុំក្លាយជាការពិត។ ដើម្បីឲ្យខ្ញុំក្លាយជាកីឡាករបាល់ទាត់អាជីព ហើយខ្ញុំបានជោគជ័យពេលនេះ”៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ព្រះអនុជស្ដេចស៊ុលតង់ ព្រះអង្គម្ចាស់ Jefri Bolkiah ក្សត្រហ៊ានចំណាយលើវត្ថុថ្លៃៗលើសគេ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


