ជីវិតកម្សាន្ដ
តារាស្រី ៤រូប ធ្លាប់មានពាក្យចចាមអារ៉ាមស្នេហាជាមួយ G-Dragon ផ្អើលអ្នកគាំទ្រ
តារាចម្រៀង G-Dragon សមាជិកក្រុមបុរស BIGBANG ជាតារាប្រុសដ៏មានប្រជាប្រិយភាពក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ ក៏ជាតារាមួយរូបដែលសម្បូរពាក្យចចាមអារ៉ាមណាត់ជួបជាមួយស្រីស្អាតជាច្រើននាក់ នៅក្នុងវិស័យសិល្បៈដូចគ្នា រហូតផ្ទុះផ្អើលអ្នកគាំទ្រ។ តួយ៉ាងដូចជា៖

តារាបង្ហាញម៉ូដ Moon Seo Yoon


ថ្មីៗនេះ សារព័ត៌មានកូរ៉េបានរាយការណ៍ក្នុងពេលដំណាលគ្នាថា G-Dragon កំពុងមានទំនាក់ទំនងស្នេហាជាមួយនារីដល់ទៅ ២នាក់ ម្នាក់គឺចៅស្រីនៃសាជីវកម្មដ៏ល្បីបំផុតនៅក្នុងប្រទេសកូរ៉េ និងម្នាក់ទៀតគឺតារាបង្ហាញម៉ូដ Moon Seo Yoon ។ G-Dragon ល្បីមានទំនាក់ទំនងស្នេហាជាមួយ Moon Seo Yoon ពេលពួកគេទៅប្រគំតន្ត្រីជាមួយគ្នា។ គេសង្កេតឃើញថា តារាបង្ហាញម៉ូដរូបនេះ បានបង្ហោះរូបភាពជាបន្តបន្ទាប់ជាមួយ G-Dragon នៅលើផេកផ្ទាល់ខ្លួនរបស់នាង ហើយទទួលបានការចាប់អារម្មណ៍ជាច្រើនពីទស្សនិកជន។ ទោះបីជាយ៉ាងណា ពេលនេះខាងក្រុមហ៊ុន YG Entertainment និងភាគីរបស់ Moon Seo Yoon បានបដិសេធការណាត់ជួបរវាងអ្នកទាំងពីរថា វាសុទ្ធតែជាពាក្យចចាមអារ៉ាមនោះទេ។
តារាសចម្រៀង Jennie សមាជិក BLACKPINK


ដំណឹងណាត់ជួបគ្នារវាង Jennie និង G-Dragon ធ្លាប់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន ហើយមកទល់បច្ចុប្បន្ន ពុំមានសាមីខ្លួនខាងណា ចេញមកបកស្រាយពាក្យចចាមអារ៉ាមស្នេហានេះឡើយ។ ទាំងទីភ្នាក់ងារផលិតកម្ម YG Entertainment ទាំងតារាប្រុសស្រីទាំងពីររូប សុទ្ធតែសម្ងំស្ងៀមទាំងអស់ រហូតធ្វើឱ្យពាក្យខ្សិបខ្សៀវស្ងប់ស្ងាត់ទៅវិញ។
តារាបង្ហាញម៉ូដ Nana Komatsu


Nana Komasu ជានារីរៀបការហើយ ប៉ុន្តែពាក្យចចាមអារ៉ាមស្នេហាជាមួយ G-Dragon ទាញនាំឱ្យនាងទទួលបានការចាប់អារម្មណ៍ច្រើនបំផុត។ យោងតាមសារព័ត៌មាន តារាប្រុស G-Dragon និងតារាម៉ូដែលជប៉ុន បានលង់ស្រឡាញ់គ្នា អំឡុងពេលថតរូបរួមគ្នា។ ក្រោយពេលនោះ ពួកគេកាន់តែស្និទ្ធស្នាល រហូតបង្កជាពាក្យចចាមអារ៉ាមស្នេហាឆ្លងប្រទេស។ កាសែតមួយបានរកឃើញថា Nana ធ្លាប់ចូលរួមការប្រគុំតន្ត្រីរបស់ក្រុម BIGBANG នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីគាំទ្រ G-Dragon ប៉ុន្តែ YG Entertainment មិនបានបញ្ជាក់ពីទំនាក់ទំនងនេះនោះទេ។
តារាចម្រៀង Lee Joo Yeon


នៅចុងឆ្នាំ២០១៧ សមាជិក BIGBANG និងអតីតសមាជិកក្រុម After School នាង Joo Yeon ធ្លាប់បង្កពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហា ពាសពេញបណ្ដាញសង្គម។ សារព័ត៌មាន Dispatch បានរាយការណ៍ថា គូស្នេហ៍មួយគូនេះបានទៅកោះ Jeju ជាមួយគ្នារយៈពេល ៣ថ្ងៃ។ ទោះជាយ៉ាងណា ភាគីរបស់ Joo Yeon បានបដិសេធថានាងមិនបានទាក់ទងនឹង G-Dragon នោះទេ។ លុះមកដល់ខែកុម្ភៈ ឆ្នាំ២០១៨ G-Dragon ចេញមុខនិយាយថា គ្មានសមាជិកក្រុមណាម្នាក់របស់ BIGBANG មានទំនាក់ទំនងស្នេហាឡើយ។
ចុះប្រិយមិត្តវិញ ធ្លាប់ឮពាក្យចចាមអារ៉ាមទាំងនេះឬទេ? ហើយយល់យ៉ាងណាដែរ?
ប្រែសម្រួល៖ សន្យា
ចុចអាន៖ YG ច្រានចោលចចាមអារ៉ាមថា G-Dragon មានទំនាក់ទំនងស្នេហាជាមួយចៅស្រីថៅកែធំនៅ កូរ៉េ
ចុចអាន៖ អាល់ប៊ុមថ្មីរបស់ក្រុម TXT ត្រូវបញ្ជាទិញមុន កើនលើស ១.៥៦ លានបន្ទះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


