ជីវិតកម្សាន្ដ
YG ច្រានចោលចចាមអារ៉ាមថា G-Dragon មានទំនាក់ទំនងស្នេហាជាមួយចៅស្រីថៅកែធំនៅ កូរ៉េ
ផលិតកម្ម YG Entertainment បានចេញសេក្តីប្រកាលច្រានចោលនូវពាក្យចចាមអារ៉ាមទាក់ទងនឹង G-Dragon សមាជិក BIGBANG ដែលថាលោកមានទំនាក់ទំនងស្នេហាជាមួយនឹងចៅស្រីរបស់ប្រធានក្រុមហ៊ុនធំមួយប្រចាំប្រទេសកូរ៉េ។

នៅពីថ្ងៃទី ១១ ខាងផលិតកម្ម YG Entertainment បានឆ្លើយតបយ៉ាងខ្លីចំពោះរឿងទំនាក់ទំនងស្នេហារបស់ G-Dragon ថា វាមិនមានមូលដ្ឋានពិតប្រាកដលើពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារវាង G-Dragon ជាមួយនឹងចៅស្រីរបស់លោកស្រី Lee Myung-hee ដែលប្រធានក្រុមហ៊ុន Shinsegae Group ។

ការប្រកាសបានធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានកម្សាន្តរបស់ចិនបានរាយការណ៍ថា G-Dragon មានងទំនាក់ទំនងស្នេហានិងបានណាត់ជួបគ្នាជាមួយចៅស្រីរបស់ប្រធានក្រុមហ៊ុន Shinsegae Group នៅឯការប្រគុំតន្ត្រី ‘Street Man Fighter’ របស់ Mnet កន្លងមកនេះ។

ជាមួយគ្នានេះ ខាងក្រុមហ៊ុន Shinsegae Group បានបដិសេធចំពោះរឿងមួយនេះអ្នកនាំពាក្យរបស់ក្រុមហ៊ុនបាននិយាយថា ព័ត៌មាននេះវាមិនពិតទាំងស្រុងដោយចៅស្រីប្រធានក្រុមហ៊ុនបានទៅមើលការប្រគុំតន្ត្រីជាមួយក្រុមមិត្តភ័ក្ដិ ហើយនាងគ្រាន់តែជួប G-Dragon នឹងបានថតរូបជាមួយគ្នាក្នុងនាមជាអ្នកគាំទ្រតែប៉ុណ្ណោះ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ត្រឹមពេល ៤០ នាទី Jennifer Lopez រកបាន ១.៧៥ លានដុល្លារឯណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


