សន្តិសុខសង្គម
ភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នាបង្កជាទឹកជំនន់លិចផ្ទះពលរដ្ឋក្នុងស្រុកពីរនៅកំពង់ស្ពឺ
ស្ថានភាពអាកាសធាតុប្រែប្រួលដោយទទួលរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់មកពីប្រទេសចិន នាំឱ្យមានភ្លៀងធ្លាក់ជាប់គ្នារយៈជាច្រើនថ្ងៃមកនេះបានបង្កឱ្យមានជំនន់ទឹកភ្លៀងលិចផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារនៅស្រុកឱរ៉ាល់ និងថ្ពង ខេត្តកំពង់ស្ពឺ ព្រមទាំងទឹកហូរកាត់ផ្លូវផងដែរ។

អាជ្ញាធរស្រុកថ្ពងបានឱ្យដឹងនៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ នេះថា ស្ថានភាពជំនន់ទឹកភ្លៀងកំពុងវាយលុកលំនៅឋានរបស់ប្រជាពលេដ្ឋ ក្នុងឃុំអមលាំងជាច្រើនគ្រួសារហើយទឹកបានហូរកាត់លើផ្លូវជាតិលេខ ៤៤ ចន្លោះគីឡូម៉ែត្រលេខ (៨៨-៨៩) ក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង។
ប្រភពដដែលបានបន្តទៀតថា ពេលនេះអាជ្ញាធរគ្រប់ជាន់ថ្នាក់ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបីបានចូលរួមយ៉ាងមមាញឹកដើម្បីចុះជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះមកកាន់ទីទួលមានសុវត្ថិភាព។ មិនទាន់មានរបាយការណ៍បញ្ជាក់ថាមានប្រជាពលរដ្ឋរងគ្រោះនៅឡើយទេ។

កម្ពុជាបានទទួលរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់មកពីប្រទេសចិនបង្ករឲ្យមានភ្លៀងធ្លាក់រាយប៉ាយស្ទើរគ្រប់កន្លែង។
កាលពីរសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ កន្លងមកនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ទីរជំនាញធនធានទឹក និងឧត្តុនិយម និងអាជ្ញាធរចុះពិនិត្យមើលស្ថានភាពទឹកលិចជាក់ស្តែងដើម្បីដោះស្រាយបន្ទាន់។
ដោយពិនិត្យឃើញស្ថានភាពប្រជាពលរដ្ឋមិនអាចឆ្លងកាត់បានបែបនេះ អាជ្ញាធរខេត្តបានដាក់អូរដើម្បីចម្លងប្រជាពលរដ្ឋទៅមកជាបណ្តោះអាសន្ន។ ចំណែករថយន្តតូចធំដែលត្រូវចរាចរណ៍ឆ្លងកាត់តាមផ្លូវនេះ ត្រូវផ្អាកជាបណ្តោះអាសន្នសិនរងចាំដល់ទឹកស្រក។

សូមរម្លឹកថា ក្រសួងធនធានទឹក និងឧតុនិយម បានផ្សាយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នេះថា ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលសម្ពាធខ្ពស់មកពីប្រទេសចិន និងខ្យល់មូសុងឦសាន្តក្នុងកម្រិតខ្សោយទៅមធ្យមចាប់ពីថ្ងៃទី១១ដល់១៧ ខែមករា ឆ្នាំ២០២៣ អាចបង្ករឲ្យមានភ្លៀងធ្លាក់ខ្សោយដោយអន្លើរៗ និងអាកាសធាតុចុះត្រជាក់នាពេលព្រឹកៗ។
លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវទៅដល់អាជ្ញាធរភូមិ ឃុំ ស្រុក និងមន្ទីរពាក់ព័ន្ធ ត្រូវចុះពិនិត្យ និងយកចិត្តទុកដាក់លើការងារនេះ ដោយចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋ ត្រូវផ្ដល់ព័ត៌មាន ដល់អាជ្ញាធរអោយបានទាន់ពេលវេលា ប្រសិនបើមានទឹកជនលិចនៅតំបន់ណា ឬភូមិណា ដោយយថាហេតុ៕
អត្ថបទ៖ ភួង រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


