ជីវិតកម្សាន្ដ
ដឹងមូលហេតុដែល Anne មិនចង់រៀបការ ទស្សនិកជនអាណិតនាងខ្លាំង
ទោះបីតារារៀមច្បង Anne Thongprasom និងមិត្តប្រុសជាអ្នកជំនួញលោក Tinnabhan Tantinirandr ស្រឡាញ់គ្នាជាង ២០ពិតមែន ប៉ុន្តែអ្នកទាំងពីរមិនទាន់ភ្ជាប់ចំណងអាពាហ៍ពិពាហ៍នោះទេ ហើយក៏ពុំមានលេចឮព័ត៌មានថាពួកគេនឹងរៀបការឆាប់ៗដែរ។

កន្លងមកសារព័ត៌មានក្នុងស្រុកចុះផ្សាយថា Anne ធ្លាប់បដិសេធរៀបការជាមួយមិត្តប្រុសជាច្រើនដងមកហើយ បើទោះបីឆ្នាំនេះនាងមានវ័យ ៤៦ឆ្នាំក៏ដោយ តារាស្រីរូបនេះនៅតែមិនបង្ហើបដំណឹងរៀបការទាល់តែសោះ។

ចំពោះរឿងនេះ ទស្សនិកជនជាច្រើននាក់ពិតជាចង់ដឹងណាស់ថា តើមានមូលហេតុអ្វីឱ្យប្រាកដទើបបានជា Anne មិនគិតគូររៀបចំសាងគ្រួសារនឹងគេ? ទើបតែថ្មីៗនេះ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធីទូរទស្សន៍មួយ ផលិតករភាពយន្តរូបនេះបានទម្លាយពីមូលហេតុដែលនាងមិនចង់រៀបការ ប្រាប់មហាជនឱ្យអស់ចម្ងល់។

Anne ប្រាប់ថា នាងមិនអាចមានកូនបាននោះទេ ដូច្នេះនាងមិនចង់ឱ្យមិត្តប្រុសរបស់នាងក្លាយជាបុរសគ្មានកូនចៅតវង្សត្រកូលដោយសារនាងឡើយ។ នាងបន្ថែមទៀតថា បើទោះថ្ងៃក្រោយរៀបការរួច នាងខ្លាចថានឹងអាចលែងលះគ្នា ព្រោះគ្រួសារគ្មានកូន ពិតជាពិបាកស្រមៃរកសុភមង្គលពេញលេញណាស់។ សម្រាប់ Anne រស់នៅបែបនេះគឺសប្បាយចិត្តហើយ។ យ៉ាងណាមិញ តារារៀមច្បងរូបនេះផ្ដាំកុំគិតដូចនាង ព្រោះជីវិតស្នេហារបស់មនុស្សម្នាក់ៗមានភាពខុសគ្នា។

បន្ទាប់ពីដឹងមូលហេតុពិតពីក្រោយជីវិតស្នេហាក្រៅឆាករបស់ Anne ទស្សនិកជនសម្ដែងក្ដីអាណិតអាសូរគ្រប់គ្នា និងសង្ឃឹមថានាងអាចទទួលបានសុភមង្គលគ្រួសារដូចគេដូចឯង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រវត្តិតារារៀមច្បង Anne Thongprasom ពីតួរាយរង ក្លាយជាផលិតករភាពយន្ត
ចុចអាន៖ អលង្ការមួយឈុតរបស់ Patricia ក្នុងពិធីស្វាគមន៍ចូលឆ្នាំចិន តម្លៃវាល់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


