ជីវិតកម្សាន្ដ
អលង្ការមួយឈុតរបស់ Patricia ក្នុងពិធីស្វាគមន៍ចូលឆ្នាំចិន តម្លៃវាល់លានដុល្លារ
ទស្សនិកជនពិតជាមានការភ្ញាក់ផ្អើលមិនស្ទើរ ក្រោយដឹងតម្លៃខ្ពស់កប់ពពកនៃគ្រឿងអលង្ការមួយឈុតរបស់ភរិយាសេដ្ឋីស្រុកថៃ Patricia ដែលនាងបានពាក់ចូលរួមកម្មវិធី TGCNY 2023 កាលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

ក្រោយរៀបការចូលគ្រួសារអភិជន តារាសម្ដែង Patricia Good ហាក់តុបតែងខ្លួនកាន់តែស៊ីវិល័យ និងហាយសូរទៅៗ ជាពិសេសអលង្ការដែលនាងសម្ញែងម្ដងៗ សុទ្ធតែមានតម្លៃវាល់លានឯណោះ។

ជាក់ស្ដែង ក្នុងកម្មវិធី The Great Chinese New Year 2023 កាលពីម្សិលមិញ Patricia បានតុបតែងខ្លួនជាមួយនឹងសម្លៀកបំពាក់មហាក្សត្រីចិន នាងបានពាក់គ្រឿងពេជ្រមួយឈុត ដែលមានតម្លៃសរុបដល់ទៅ ១០៥លានបាត (ប្រហែលជាង ៣.១៥លានដុល្លារអាមេរិក)។
បន្ថែមពីលើភាពស៊ីវិល័យនៃគ្រឿងពេជ្រតម្លៃមហាសាល Patricia ក៏ត្រូវបានមហាជនពោលសរសើរលើរូបសម្រស់ដ៏ស្រស់ស្អាត សក្តិសមជាក្សត្រីពិតៗ៕












ប្រែសម្រួល៖ សន្យា
ចុចអាន៖ ភរិយាអ្នកជំនួញពាន់លាន Patricia បង្ហាញសម្រស់អត់ផាត់មុខ បង្កការភ្ញាក់ផ្អើលដល់ហ្វេន
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


