សន្តិសុខសង្គម
តុលាការឃុំខ្លួនយោធាដែលប្រើហិង្សាលើសហព័ទ្ធ និងរក្សាអាវុធធ្វើសង្គ្រាម
ភ្នំពេញ ៖ នៅទីបំផុតចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចឃុំខ្លួនមន្ត្រីយោធាដែលប្រើហិង្សាដោយអាវុធលើសហព័ទ្ធនិងបទរក្សាទុកអាវុធធ្វើសង្គ្រាមដោយខុសច្បាប់។
ជនជាប់ចោទរូបនេះឈ្មោះ អឿង ប៉ុលភិវឌ្ឍន៍ ភេទប្រុស អាយុ៥៦ ឆ្នាំ បម្រើការងារនៅនាយកដ្ឋានសរុប នៃក្រសួងការពារជាតិ មានអាស័យដ្ឋានស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាម ពាក្យបណ្ដឹងរបស់ជនរងគ្រោះ ចម្លើយសារភាពរបស់ជនល្មើស និងការចោទប្រកាន់របស់តំណាងអយ្យការ ជនត្រូវចោទរូបនេះនឹងត្រូវប្រឈមមុខជាប់ពន្ធនាគារពី ២ឆ្នាំទៅ៥ឆ្នាំ ។ នេះបើយោងតាមមាត្រា ២២២ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌដែលចែងអំពីបទល្មើស « ហិង្សាដោយសហព័ទ្ធ និងការរក្សាទុកអាវុធខុសច្បាប់ » ដែលតុលាការបានចោទប្រកាន់។ ដើមបណ្តឹងក្នុងសំណុំរឿងហិង្សាដោយសហព័ទ្ធនេះរួមមាន ទី១.ប្រពន្ធ ទី២.ប្អូនថ្លៃ ទី៣.ក្មួយស្រី។
តាមពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ជនដៃដល់ឈ្មោះ អឿង ប៉ុលភិវឌ្ឍន៍ បានផឹកស្រាស្រវឹងជោកជាអាជីព ហើយពេលមកដល់ផ្ទះ ក៏រករឿងក្មួយ ស្រី ប្អូនថ្លៃ និងប្រពន្ធ រហូតឈានដល់ប្រើអំពើហិង្សាវាយតប់យ៉ាងកំរោលលើស្រីៗ។

នៅយប់ថ្ងៃកើតហេតុនោះ ជនរងគ្រោះក៏បានទាក់ទងទៅកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋាន ឲ្យទៅជួយអន្តរាគមន៍ ដើម្បីទប់ស្កាត់កុំមានគ្រោះថ្នាក់ដល់ជីវិត។ ពេលសមត្ថកិច្ចកងរាជអាវុធហត្ថទៅដល់ ក៏បានសម្រុះសម្រួលគ្នាឲ្យភាគីទាំងពីរស្ងប់ស្កាត់ និងចូលបន្ទប់ដេករៀងខ្លួនទៅ។ លុះព្រឹកឡើងជនដៃដល់បានឡើងទៅធាក់ទ្វារបន្ទប់ប្រើអំពើហិង្សាមកលើក្រុមគ្រួសារម្ដងទៀត ធ្វើឲ្យជនរងគ្រោះមានការភ័យខ្លាច ទើបពួកគាត់បានទាក់ទងទៅកម្លាំងសមត្ថកិច្ចកងរាជ អាវុធហត្ថ ឲ្យទៅជួយអន្តរាគមន៍ម្តងទៀត នៅពេលសមត្ថកិច្ចចុះ ទៅដល់ បានធ្វើការឃាត់ខ្លួនជនដៃដល់ និងដកហូតអាវុធអាកា២ ដើម បង់កាំភ្លើងនិងគ្រាប់ច្រើនរយគ្រាប់។
ពាក់ព័ន្ធដល់ការឃុំខ្លួនជនដៃដល់ដាក់ពន្ធនាគារនេះ ជនរងគ្រោះបានឲ្យដឹងថា អំពើហិង្សានេះមិនមែនទើបតែកើតឡើងទេ គឺវាកើតឡើងជាញឹកញាប់អស់រយៈពេល ៧ទៅ៨ឆ្នាំមកហើយ មានពេលខ្លះសមត្ថកិច្ចបានអោយជនដល់ដល់ធ្វើកិច្ចសន្យាឈប់ប្រព្រឹទ្ធច្រើនដងហើយ តែជននេះមិនរាងចាលកែប្រែកំហុស ទាល់តែសោះ ហើយចេះតែធ្វើអោយក្រុមគ្រួសាររងទុក្ខលំបាករហូតមានពេលមួយនោះ បានចុះចោលប្រពន្ធកូនទៅលួចមានសាហាយស្មន់ជាមួយនារីផ្សេងនៅខេត្តកំពង់ឆ្នាំង ហើយមកជួលផ្ទះនៅខណ្ឌបឹងកេងកង ហើយទៅគំរាមកំហែងប្រពន្ធកូនមិនអោយប្ដឹង និងយកលុយពីផ្ទះមកចិញ្ចឹមស្រីអស់រាប់សិបម៉ឺនដុល្លារ រហូតដល់ពេលមានឱកាសចូលផ្ទះវិញមិនចោលចរិតថោកនៅតែបន្តធ្វើទុក្ខបុកម្នេញប្រពន្ធកូន ក្រុមគ្រួសារស្ទើរមិនលស់ថ្ងៃ រហូតដល់ព្រឹកថ្ងៃទី ០៦មករា ឆ្នាំ២០២៣នេះ ដោយទ្រាំលែងបាននិងទង្វើថោកទាបរបស់ជននេះ ទើបក្រុមគ្រួសារដាច់ចិត្តប្ដឹងអោយសមត្ថកិច្ចចាត់ការតាមច្បាប់តែម្ដង៕
ដោយ ៖ មករា

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


