ជីវិតកម្សាន្ដ
Kimberly ថា នាងត្រៀមក្លាយជាកូនក្រមុំនៅ ខែវិច្ឆិកាចុងឆ្នាំនេះ
តារាសម្ដែងស្រីកំពុងល្បីល្បាញនាង Kimberly បន្ទាប់ពីនិយាយថាបានត្រៀមខ្លួនចូលរោងការជាមួយគូស្នេហ៍ Mak Prin ពេលនេះនាងបង្ហើបពីមង្គលការថាអាចនឹងប្រារព្ធធ្វើនៅខែវិច្ឆិកាចុងឆ្នាំនេះ ប៉ុន្តែមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ទេ។

នៅលើបណ្ដាញសង្គម Instagram Story របស់ Kimberly បានបង្កើតឲ្យអ្នកគាំទ្រសួរសំណួរដោយស៊េរី និងអាចសួរអ្វីក៏បានហើយពេលទំនេរនាងនិងគូស្នេហ៍នឹងឆ្លើយតែម្ដង។ យ៉ាងណាមិញ សំណួរពីមហាជនដែលចូលមើល Story សួរថា”តើអ្នករំភើបទេ? ឆ្នាំនេះអ្នកនឹងក្លាយជាកូនក្រមុំ” ខណៈនាងឆ្លើយតបទៅវិញ “ខ្ញុំរំភើបខ្លះៗដែរ ព្រោះខ្ញុំនៅមានពេលច្រើនទៀត ហើយខ្ញុំកំពុងតែត្រៀមខ្លួនក្លាយជាកូនក្រមុំនាចុងឆ្នាំនេះក្នុងខែវិច្ឆិកា”។

ទោះបីជាកូនក្រមុំកូនកំលោះនៅតែបដិសេធមិនបញ្ចេញថ្ងៃលាភសំណាងពិតប្រាកដឲ្យគ្រប់គ្នាបានដឹង ប៉ុន្តែអ្នកគាំទ្រជាច្រើនកំពុងរង់ចាំរាប់ថ្ងៃឆាប់ៗ ស្របពេលដែលហ្វេនរបស់គូស្នេហ៍ Mak-kim បាននិយាយថា ត្រូវតែជាពិធីមង្គលការដ៏អស្ចារ្យមួយទៀតនៃចុងឆ្នាំយ៉ាងប្រាកដមិនខាន៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ម្ដាយ Bella បង្កភាពភ្ញាក់ផ្អើល ទិញកាដូដែលកូនស្រីសំណព្វចង់បានមកជាយូរ
ចុចអាន៖តាមពិតតួកាច Ice កាន់កាប់មុខជំនួញនៅ ថៃដល់ទៅ ៦ កន្លែងឯណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


