ជីវិតកម្សាន្ដ
ម្ដាយ Bella បង្កភាពភ្ញាក់ផ្អើល ទិញកាដូដែលកូនស្រីសំណព្វចង់បានមកជាយូរ
តារាសម្ដែងស្រី Bella Ranee បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញដីទំហំ ៣ ហិកតាតាមដងទន្លេមេគង្គដែលនាងពេញចិត្តមកជាយូរ ខណៈអ្នកម្ដាយជាទីស្រលាញ់បានទិញឲ្យកូនស្រីតែមួយជាកាដូផ្គាប់ចិត្ត។

តាមរយៈរូបភាពថតជាមួយម្ដាយនិងសំណេរដ៏កក់ក្ដៅ Bella Ranee បាននិយាយថា “ថ្ងៃកំណើតកាលពីមុនគឺសាមញ្ញ។ ពួលយើងបានទៅធ្វើបុណ្យទាំងអស់គ្នាជាមួយអ្នកគាំទ្រ មានឡានដឹកម្ហូបទៅចូលរួមហូបបាយជុំគ្នា។ សម្រាប់ថ្ងៃខួបកំណើតឆ្នាំនេះ ខ្ញុំមិនបានទិញកាដូអ្វីឲ្យខ្លួនឯងទេ។ កាលនោះការធ្វើដំណើរទៅប្រទេសជប៉ុនត្រូវបានគេចាត់ទុកថាជាអំណោយមួយគឺបាននាំម្តាយខ្ញុំធ្វើដំណើរ។ អំណោយពីម្តាយរបស់ខ្ញុំគឺជាដីនៅខេត្តណាក់ខន ផាន់ ទើបតែទិញនៅដើមខែ។ អាចថាភ្ញាក់ផ្អើល ប៉ុន្តែ Belle ដឹងមុន ព្រោះម៉ាក់បានសុំឲ្យខ្ញុំចុះហត្ថលេខាលើឯកសារ”។

តារាសម្ដែងរូបនេះក៏និយាយបន្ថែមទៀតថា ដីហ្នឹងជាកន្លែងដែលនាងបានទៅមើលវាជាមួយម្តាយ។ វានៅមាត់ទន្លេមេគង្គ មិនធំពេក មិនតូចពេក។ ចំណែកតម្លៃនៃការទិញដីនោះនាងក៏អត់ដឹងដែរ ព្រោះម្ដាយនាងជាអ្នករៀបចំសឹងតែទាំងអស់។
ម៉្យាងទៀត Bella មានបំណងទិញដីនោះទុកជាកាដូជូនម្ដាយ។ ប៉ុន្តែបែរគាត់មកប្រកួតប្រជែងទិញវាឲ្យនាងមុនទៅវិញ។

ដោយឡែក កាលពីប៉ុន្មានថ្ងៃមុន Bella បានទិញផ្ទះស្កឹមស្កៃមួយខ្នងជូនម្ដាយ និងបាន Surprise អ្នកមានគុណនៅថ្ងៃខួបកំណើតកាលពីប៉ុន្មានខែមុន ហើយពេលនេះ ផ្ទះថ្មីបានរួចរាល់ជាស្ថាពរ និងបានធ្វើពិធីឡើងគេហដ្ឋាន កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Patricia ថា នាងមិនបានដឹងរឿងអតីតសង្សារហៃសូ Aum បែកគ្នាមុនគេឡើយ
ចុចអាន៖តាមពិតតួកាច Ice កាន់កាប់មុខជំនួញនៅ ថៃដល់ទៅ ៦ កន្លែងឯណោះ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


