Connect with us

សន្តិសុខសង្គម

អាជ្ញាធរសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប

បានផុស

នៅ

លោក ឌៀប បូរ៉ា នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងលោក ភុំ និមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានសហការជាមួយកម្លាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កម្លាំងតំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបបទល្មើសនេសាទចាប់ពីឃុំកំពង់លួងរហូតដល់ព្រំប្រទល់ទឹកដីខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះបង្រ្កាបបទល្មើសនេសាទដោយខុសច្បាប់នេះគឺធ្វើឡើងនៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣ ស្ថិតត្រង់ផ្ទៃបឹងទន្លេសាប់ដោយចាប់ពីឃុំកំលួងរហូតភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាប់ព្រំទល់ទឹកដីខេត្តកំពង់ឆ្នាំង។

លោក ភុំ និមល បាននិយាយថា យើងប្រើប្រាស់កំលាំងចំនួន២៦នាក់ កាណូតចំនួន០៥គ្រឿង សាច់អួនខុសក្រឡានិងលើសប្រវែងកំណត់នៃច្បាប់ជលផលរួមមាន របាំងសាច់អួន ០៧ ខ្សែ ប្រវែង ១៨៥០ម៉ែត្រ លូកង ចំនួន ០៥មាត់​របាំងស្បៃមុង ១២ ខ្សែ ប្រវែង ១៦០០ ម៉ែត្រ, លូកងស្បៃមុង ៨មាត់, បង្គោល ចំនួន ៣៥០ដើម និងបានចាក់លែងត្រីចម្រុះចំនួន ៥០គីឡូក្រាមចូលក្នុងទឹកទន្លេវិញ៕

អត្ថបទ៖ លាន គ្រន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម