ព័ត៌មានជាតិ
ស្ទឹងព្រែកត្នោតស្រកចុះ ២តឹក អាជ្ញាធររាជធានី ត្រៀមប្រគល់អំណោយជូនពលរដ្ឋរងគ្រោះ
ទឹកស្ទឹងព្រែកត្នោតដែលបានហក់ឡើង និងបានបណ្ដាលឱ្យជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនធំ នៅសណ្តរស្ទឹងព្រែកត្នោត ខណ្ឌដង្កោ កាលពីប៉ុន្មានថ្ងៃមុននេះ គិតមកត្រឹមព្រឹកថ្ងៃទី១៦ ខែមករានេះ កម្ពស់ទឹកបានស្រកចុះប្រមាណ ២តឹកហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តយកចិត្តទុកដាក់ មើលថែប្រជាពលរដ្ឋ គឺមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយឡើយ។

ខណៈដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅតាមទីតាំងដែលលិចដោយជំនន់ទឹកភ្លៀងនៅម្លុកវត្តកំពង់ក្តុល សង្កាត់សាក់សំពៅ ខណ្ឌដង្កោជាថ្មីម្តងទៀត នាព្រឹកថ្ងៃទី១៦ ខែមករាឆ្នាំ២០២៣នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រសាសន៍ថា កម្រិតទឹកដែលជន់លិចដោយជំនន់ទឹកភ្លៀងនៅស្ទឹងព្រែកត្នោត បានស្រកចុះប្រមាណ ២តឹកហើយ នៅថ្ងៃទី១៦មករានេះ ហើយវានឹងបន្តស្រកចុះបន្ថែមទៀត។

លោក ឃួង ស្រេង មានប្រសាសន៍បន្តថា៖ “អ្វីដែលអាជ្ញាធររាជធានីភ្នំពេញ យកចិត្តទុកដាក់បន្តទៀតនោះ គឺមើលថែប្រជាពលរដ្ឋ ដែលរងការលិចលង់នេះ ដោយត្រូវនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូន គឺមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បានឡើយ”។

លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌដង្កោ រួមទាំងកម្លាំនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ព្រមទាំងកងកម្លាំងប្រដាប់អាវុធនានាប្រចាំការតាមដានស្ថានភាពទឹកជាប់ជាប្រចាំ និងស្រង់ស្ថិតិប្រជាពលរដ្ឋរងគ្រោះឱ្យបានច្បាស់លាស់ ដើម្បីរដ្ឋបាលរាជធានីនាំយកអំណោយទៅប្រគល់ជូនបានគ្រប់គ្នាទាន់ពេលវេលា។

គួររំលឹកថា ទឹកស្ទឹងព្រែកត្នោតបានចាប់ផ្ដើមឡើងខ្លាំងនៅថ្ងៃទី១២ ខែមករា ប៉ុន្តែមិនបានឡើងពេញប្រៀបស្ទឹងភ្លាមៗនោះឡើយ រហូតមកដល់វេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ស្រាប់តែទឹកឡើងយ៉ាងគំហុកពេញច្រាំងនិងហៀរចូលលិចលំនៅដ្ឋានប្រជាពលរដ្ឋតែម្តង ហើយត្រូវបានអាជ្ញាធរខណ្ឌដង្កោ រួមទាំងកម្លាំនគរបាលខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌ ចុះជួយអន្តរាគមន៍ទប់ទឹកតែម្តង។
អាជ្ញាធរបានឱ្យដឹងថា គ្រោះធម្មជាតិនេះបានធ្វើឱ្យផ្ទះប្រជាពលរដ្ឋ ២ ពាន់ខ្នងផ្ទះទទួលរងការលិចលង់ និងត្រូវទទួលបានអំណោយ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


