សន្តិសុខសង្គម
បាក់ស្រុតផ្ទះពលរដ្ឋ៥ខ្នងចូលទឹកស្ទឹងព្រែកត្នោត
ផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នង នៅជាប់មាត់ស្ទឹងព្រែកត្នោត ត្រូវបានបាក់ស្រុតលិចទឹក ខណៈដែលរបស់របរបន្តិចបន្ទួចប៉ុណ្ណោះអាចយកចេញទាន់ពេល និងមួយចំនួនធំនៅជាប់ក្នុងផ្ទះលិចបាត់។
ករីណីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី១៨ ខែមករា ឆ្នាំ២០២៣នេះ ស្ថិតក្នុងភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមការឲ្យដឹងពីម្ចាស់ផ្ទះថា ដោយសារហេតុការណ៍ភ្លាមៗពេក ពួកគាត់មិនអាចប្រមូលអីវ៉ាន់ និងសម្ភារៈចំបាច់ជាច្រើនបានទាន់ពេលនោះទេ ធ្វើឱ្យសម្ភារៈ និងរបស់របរមួយចំនួន ត្រូវជាប់ក្នុងផ្ទះហើយលិចចូលទៅក្នុងស្ទឹងតែម្តង។
លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានប្រាប់ កម្ពុជាថ្នី មុននេះយ៉ាងខ្លីថា ករណីនេះពិតជាមានមែន ហើយកម្លាំងអាជ្ញាធរកំពុងធ្វើការហើយ៕





-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


