ព័ត៌មានអន្ដរជាតិ
ឆ្នាំ ២០២២ ថៃ ទាញភ្ញៀវទេសចរបរទេសបានជាង ១១ លាននាក់
យោងទៅតាមទិន្នន័យពីក្រសួងទេសចរណ៍ប្រទេសថៃដែលបង្ហាញកាលពីថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ ២០២៣ បានឲ្យដឹងថា គិតត្រឹមក្នុងឆ្នាំ ២០២២ ថៃទទួលភ្ញៀវបរទេសចំនួន ១១.១៥ លាននាក់ ពោលច្រើនជាងឆ្នាំ ២០២១ ដែលមានចំនួនតែ ៤២៨,០០០ នាក់ប៉ុណ្ណោះ ។

គ្រាន់តែនៅក្នុងខែធ្នូ ឆ្នាំ ២០២២ មានភ្ញៀវទេសចរបរទេសចំនួន ២.២៤ លាននាក់ បើធៀបនឹងខែធ្នូ ឆ្នាំ២០២១ មានតែ ២៣០,៤៩៧ នាក់ប៉ុណ្ណោះ ។ ដូច្នេះតួលេខនេះបង្ហាញឲ្យឃើញថា រដ្ឋាភិបាលថៃសម្រេចបានគោលដៅភ្ញៀវទេសចរដ៏ធំធេងមួយ នៅពេលដែលប្រទេសនេះព្យាយាមស្តារឡើងវិញនូវឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ខ្លួន ។
បើទោះជាយ៉ាងណាក៏ដោយ ចំនួននេះក៏មិនទាន់អាចឈានដល់គោលដៅមុនជំងឺរាតត្បាតឆ្នាំ ២០១៩ នោះទេ ដោយនៅពេលនោះគេសង្កេតឃើញកំណត់ត្រានៃភ្ញៀវទេសចរបរទេសឡើងជិត ៤០ លាននាក់ក្នុងមួយឆ្នាំពេញឯណោះ ។

ក្រសួងទេសចរណ៍ថៃបាននិយាយទៀតថា សម្រាប់ឆ្នាំ ២០២៣ នេះរដ្ឋាភិបាលថៃដាក់គោលដៅនឹងមានភ្ញៀវអន្តរជាតិដល់ទៅ ២៥ លាននាក់ ក្នុងនោះមានទេសចរចិនយ៉ាងហោចណាស់ ៥ លាននាក់ ដែលជាប្រភពទីផ្សារដ៏ធំបំផុតចំពោះប្រទេសថៃ ។
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលថៃក៏បានសម្រេចអនុម័តថវិកាចំនួន ៣.៩៥ ពាន់លានបាត ដើម្បីជំរុញការធ្វើដំណើរក្នុងស្រុក និងទេសចរណ៍អន្តរជាតិនៅក្នុងទីក្រុងបន្ទាប់បន្សំផងដែរ ៕
ប្រែសម្រួលដោយ ៖ វារី
ប្រភព ៖ Asian One
ចុចអាន ៖ ក្រសួងអប់រំ ថៃ លែងកំណត់ម៉ូដសក់សិស្សសាលាទៀតហើយ តែត្រូវសមរម្យ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស