ព័ត៌មានជាតិ
រដ្ឋលេខាធិការក្រសួងព័ត៌មាន ស្នើចិត្តមហាជនឱ្យឈប់មើលព័ត៌មានគ្មានវិជ្ជាជីវៈ
លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន ស្នើចិត្តអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកទាំងអស់ ចូលរួមឈប់ចូលមើលអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ តាមរយៈការបង្ហោះសារខ្លីមួយ នៅក្នុងគណនីបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោក កាលពីយប់ថ្ងៃទី២៤មករា ម្សិលមិញនេះ។

ការលើកឡើងរបស់អតីតប្រធានក្លបអ្នកកាសែតកម្ពុជារូបនេះ គឺបន្ទាប់ពីពេលថ្មីៗនេះ មហាជនបានរិះគន់ខ្លាំងទៅលើ លោក សុវណ្ណ រិទ្ធី ដោយសារតែលោកបានប្រើសម្តីមិនសមរម្យចំពោះបុរសម្នាក់។ អប្បកិរិយានេះ បានធ្វើឱ្យអ្នកសារព័ត៌មាន រួមទាំងអ្នកលេងបណ្តាញសង្គមជាច្រើន សម្តែងការមិនពេញចិត្ត និងចាត់ទុកទង្វើនេះថា ធ្វើឱ្យប៉ះពាល់ដល់តម្លៃអ្នកសារព័ត៌មាន ដែលមានវិជ្ជាជីវៈដទៃទៀត។
ដោយមើលឃើញពីបញ្ហានេះ លោក ប៉ែន បូណា បានបង្ហោះសារថា “សុំចិត្តមួយបានទេបងប្អូនអ្នកលេងហ្វេសប៊ុក៖
បើគាំទ្រវិជ្ជាជីវៈសារព័ត៌មាន សូមកុំចូលមើលអ្នកគ្មានវិជ្ជាជីវៈ សុំចូលរួមបានទេប៉ុណ្ណឹង?” ក្នុងន័យសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ងាកមកចាប់អារម្មណ៍នឹងសារព័ត៌មាន ដែលមានវិជ្ជាជីវៈវិញ។
ជាក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺត្រូវប្រកាន់ជំហរត្រឹមត្រូវរាល់ការសរសេរ និងនិយាយព័ត៌មាន ត្រូវបែងចែកឲ្យដាច់រវាងព័ត៌មាន និងការបញ្ចេញមតិយោបល់ផ្ទាល់ខ្លួន ហើយរាល់ការបញ្ចេញមតិ ឬរិះគន់នេះទៀតសោត ក៏ត្រូវធ្វើឡើងដោយភាពថ្លៃថ្នូរ និងគោរពសិទ្ធិអ្នកដទៃ។
លើសពីនេះទៀត អ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានពិត មិនលំអៀង រាយការណ៍តែហេតុការណ៍ណាដែលបានឃើញ និងដឹងប្រភពច្បាស់លាស់ បន្ថែមពីនេះ អ្នកសារព័ត៌មានគួរព្យាយាមស្វែងរក និងផ្តល់ឱកាសដល់អ្នកមានភាពពាក់ព័ន្ធក្នុងសាច់រឿង ដើម្បីឲ្យពួកគេបានបកស្រាយនូវបញ្ហាដែលពាក់ព័ន្ធនឹងរូបគេ ឬបទចោទប្រកាន់ណាមួយដែលធ្វើឡើងដោយភាគីម្ខាងទៀត ជាដើម៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


