ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំងថា លោក Zelensky ឈប់ធ្វើជាដៃគូសន្ទនាជាមួយលោក Putin យូរហើយ
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ឈប់ធ្វើជាដៃគូសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាយូរមកហើយ ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា លោក Zelensky មិនចាប់អារម្មណ៍ក្នុងការជួបជាមួយលោក Putin សម្រាប់កិច្ចចរចាសន្តិភាពណាមួយនោះទេ បើទោះជាជម្លោះអូសបន្លាយពេលជិត ១ ឆ្នាំហើយក៏ដោយ ។
លោក Peskov បាននិយាយថា “យើងដឹងពីអ្វីដែលលោក Zelensky បានសន្យាក្នុងអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោតប្រធានាធិបតីរបស់គាត់ហើយ ជាពិសេសគឺគោលនយោបាយនាំអ៊ុយក្រែនចូលជាសមាជិករបស់អង្គការណាតូជាដើម ។

អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបានបញ្ជាក់ទៀតថា លោក Zelensky មិនដែលដោះស្រាយបញ្ហានៅតំបន់ Donbass នោះទេ ។ លើសពីនេះទៅទៀត លោកបានបដិសេធលើកិច្ចព្រមព្រៀងទីក្រុង Minsk ដូច្នេះវាស្ដែងឲ្យច្បាស់ណាស់ថា លោក Zelensky ឈប់ធ្វើជាអ្នកសន្ទនាដ៏មានឥទ្ធិពលសម្រាប់លោកប្រធានាធិបតី Putin ហើយ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Zelensky ក៏បានប្រាប់ទូរទស្សន៍ Sky News របស់ចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ដែរថា លោកមិនចាប់អារម្មណ៍លើកិច្ចចរចាសន្តិភាពជាមួយលោក Putin ឡើយ ព្រោះតែលោក Putin បានក្លាយជាមនុស្សមិនសំខាន់ចំពោះលោក បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការសឹកលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំមុនមក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ លោក Medvedev ថា សត្រូវរបស់ រុស្ស៊ី កំពុងភ្លឺភ្នែក ក្រោយឃើញយើងមាន អាវុធគ្រប់បែបយ៉ាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


