ព័ត៌មានជាតិ
ពលរដ្ឋក្រីក្រចំនួន ៣០០ គ្រួសារ ទទួលបានអំណោយពីលោកស្រី ញ៉ែម សាខន ស ខេង
ព្រៃវែង៖ លោកស្រី ញ៉ែម សាខន ស ខេង និងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌មួយចំនួនចែកជូនដល់ពលរដ្ឋក្រីក្រ ៣០០គ្រួសារ ដែលមានជីវភាពខ្វះខាត កាលពីរសៀលថ្ងៃទី ២៦ មករា សង្កាត់បារាយណ៍ ក្រុងព្រៃវែង។

លោក ស សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាព និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះឡើយ។

លោកបានបន្តទៀតថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែខិតខំបម្រើបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដើម្បីបំពេញឆន្ទៈ ដែលប្រជាពលរដ្ឋតែងតែគោរពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលជាពិសេសក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលនាំមកនូវសុខសន្តិភាពថេរភាពនយោបាយនិងការអភិវឌ្ឍន៍លើគ្រប់វិស័យ នៅក្នុងប្រទេសកម្ពុជា និងតែងតែរស់នៅជាមួយបងប្អូនគ្រប់កាលៈទេសៈ ទោះជាលំបាកយ៉ាងណាក៏ដោយក៏នៅតែខាំក្របពុះពារ រាល់ឧបសគ្គជាមួយបងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណាដើម្បី ជួយសម្រួល ជីវភាពរបស់បងប្អូន។

លោកបានបន្ថែមទៀតថា សម្ភារៈដែលបានផ្ដល់ជូនប្រជាពលរដ្ឋនេះ ទោះបីជាមិនច្រើនហូរហៀរទៅតាមតម្រូវការក៏ពិតមែន ប៉ុន្តែ ក៏ជាការចូលរួមចំណែកក្នុងការជួយដោះស្រាយនៅ ការខ្វះខាតរបស់បងប្អូនបានមួយគ្រាផងដែរ។
សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋនាពេលនេះ ក្នុងម្នាក់ៗទទួលបាន អង្ករ, ទឹកសុទ្ធ, មី, ត្រីខ, ទឹកត្រី,ទឹកស៊ីអ៊ីវ ផងដែរ៕ សៅគ្រី



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


