ជីវិតកម្សាន្ដ
បរវកញ្ញាតំណាងកម្ពុជា ប៊ី សុធារី កាន់ទង់ជាតិខ្មែរទៅប្រកួតនៅវៀតណាម
ទីបំផុតបវរកញ្ញាតំណាងកម្ពុជា ប៊ី សុធារី ដែលជា Miss Charm Cambodia 2023 កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភ:ឆ្នាំ ២០២៣ បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ដើម្បីចូលរួមការប្រកួតសម្រស់លំដាប់ថ្នាក់អន្តរជាតិ Miss Charm ២០២៣ នៅប្រទេសវៀតណាម។

ជាការពិតណាស់ ប៊ី សុធារី គឺជាបវកញ្ញាតំណាងកម្ពុជាដែលត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងការប្រកួតលើឆាកអន្តរជាតិ Miss Charm២០២៣នាទីក្រុងហូជីមិញប្រទេសវៀតណាម ក្នុងឆ្នាំនេះ។ ការចេញទៅប្រកួតនេះ នឹងនាំយកទង់ជាតិ វប្បធម៌ និងអរិយធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជា ទៅបង្ហាញនៅលើឆាកនអន្តរជាតិ។
មុនពេលចេញទៅប្រកួត ប៊ី សុធារី ក៏បានត្រៀមខ្លួនរួចជាស្រេច និងធ្វើការហ្វឹកហាត់យ៉ាងសកម្មពោរពេញដោយភាពជឿជាក់ក្លាហានក្នុងនាមបវរកញ្ញាដែលតំណាងឱ្យកម្ពុជាចូលប្រកួតលើឆាកអន្តរជាតិនាពេលនេះ។ ក្នុងនោះដែរ ក៏មានអ្នកគាំទ្រ និងលេងបណ្ដាញសង្គមហ្វេសប៊ុកបាននាំគ្នាលើកកម្លាំងចិត្តជូនពរឱ្យកញ្ញា ប៊ី សុធារី ត្រឡប់មកវិញដោយទទួលបានលទ្ធផលល្អ។
កញ្ញា ប៊ី សុធារី បានបញ្ជាក់ពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា នេះជាពេលវេលាដែលនាងនឹងត្រូវកាន់ទង់ជាតិកម្ពុជា ឲ្យខ្ពស់បំផុត។
សូមបញ្ជាក់ដែរថា សម្រាប់ការប្រកួតសម្រស់លំដាប់ថ្នាក់អន្តរជាតិ Miss Charm២០២៣ ដែលមានបវរកញ្ញាជាច្រើនរូបមកពីបណ្តាប្រទេសផ្សេងៗគ្នានៅលើទឹកដីប្រទេសវៀតណាមនេះនឹងឈានដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១៦ ខែកុម្ភ: ខាងមុខនេះ៕ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


