ព័ត៌មានជាតិ
អង្ករកម្ពុជា អាចនឹងនាំចេញទៅទីផ្សារ ប្រទេសហ្វីលីពីន
បណ្តាក្រុមហ៊ុននាំចូលអង្ករហ្វីលីពីន បង្ហាញការចាប់អារម្មណ៍លើគុណភាពអង្ករកម្ពុជា បន្ទាប់ពីគណៈប្រតិភូកម្ពុជា បានជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន និងបណ្តាក្រុមហ៊ុនទាំងនោះ ពីយន្តការ លក្ខខណ្ឌបច្ចេកទេស រួមទាំងតម្លៃសម្រាប់ផ្គត់ផ្គង់ ក្នុងដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទៅកាន់ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ក្នុងដំណើរទស្សនកិច្ចរបស់ គណប្រិតភូក្រសួងពាណិជ្ជកម្ម រួមទាំងសមាជិកសហពន្ធស្រូវអង្ករកម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន រយៈពេល ៣ថ្ងៃ ជាលទ្ធផល ភាគីហ្វីលីពីន និងកម្ពុជា បានព្រមព្រៀងឯកភាពគ្នា និងសិក្សាពីលទ្ធភាព ក្នុងការចុះអនុស្សរណៈយោគយល់គ្នាជាថ្មី ស្តីពី ការធ្វើពាណិជ្ជកម្មអង្ករ ក្រោមយន្តការរដ្ឋ និងរដ្ឋ។
ក្នុងនោះ ក្រសួងពាណិជ្ជកម្ម ឱ្យដឹងទៀតថា ភាគីហ្វីលីពីន ក៏បើកឱ្យមានការធ្វើពាណិជ្ជកម្មអង្ករដោយសេរី នៅក្រោមរូបភាពឯកជន និងឯកជនដោយផ្ទាល់តែម្តង ទៅតាមបរិមាណ គុណភាព និងតម្លៃដែលបានឯកភាព រវាងភាគីទាំងពីរផងដែរ។
ដើម្បីបង្កើនទំនុកចិត្ត និងទំនាក់ទំនងឱ្យកាន់តែប្រសើរឡើង និងមានភាពយូរអង្វែង គណៈប្រតិភូកម្ពុជា បានអញ្ជើញអ្នកនាំចូលអង្ករប្រទេសហ្វីលីពីន មកទស្សនកិច្ចសិក្សា លើរោងម៉ាស៊ីនកិនស្រូវកម្ពុជាដោយផ្ទាល់តែម្តង ដោយកម្មវិធីនេះ គ្រោងរៀបចំឡើងនៅពេលរដូវច្រូតកាត់ស្រូវប្រាំងជុំទី១ នៅចុងខែកុម្ភៈ ឬដើមខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ដែលក្នុងកំឡុងពេលទស្សនកិច្ចសិក្សានេះ អាចនឹងឈានដល់ការចុះកិច្ចសន្យាទិញ-លក់។
គួរបញ្ជាក់ថា ហ្វីលីពីនជាប្រទេសផលិតស្រូវ ហើយក៏ជាប្រទេសនាំចូលអង្ករដ៏ធំមួយនៅក្នុងតំបន់អាស៊ីផងដែរ។ ក្នុងឆ្នាំ២០២២ កន្លងទៅ ប្រទេសហ្វីលីពីន បាននាំចូលអង្ករចំនួន ៣.៨២លានតោន ពីប្រទេសនានា ដែលភាគច្រើនបំផុតជាប្រភេទអង្ករសធម្មតា៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


