KPT+
ប្ដីប្រពន្ធប្ដូរភេទល្បីនៅ ឥណ្ឌា កំពុងមានកូនក្នុងពោះ
តាមការប៉ាន់ស្មានបានឲ្យដឹងថាប្រទេសឥណ្ឌាមានប្រជាជនកែភេទប្រហែល ២ លាននាក់ ក្នុងនោះមានប្ដីប្រពន្ធមួយគូនៅរដ្ឋខេរ៉ាឡាភាគខាងត្បូង បានផ្អាកដំណើរការផ្លាស់ប្ដូរភេទដើម្បីមានកូនជាមុនសិន ។
ភរិយាមានឈ្មោះថា Ziya Paval អាយុ ២១ ឆ្នាំ មានភេទជាបុរសពីកំណើត ចំណែកឯស្វាមីមានឈ្មោះថា Zahad អាយុ ២៣ ឆ្នាំ មានភេទជាមនុស្សស្រីពីកំណើត ដោយសារលោក Zahad មិនទាន់កាន់ស្បូនចោល ដូច្នេះការពរពោះលើកនេះត្រូវក្លាយជាបន្ទុករបស់គាត់ផ្ទាល់ ។

ខណៈអ្នកស្រី Ziya ជាគ្រូបង្រៀនរាំនៅស្រុក Kozhikode ដែលធ្លាប់ទទួលការហ្វឹកហាត់ពីមជ្ឈមណ្ឌលសហគមន៍អ្នកប្តូរភេទ លោក Zahad មានការងារគោលនៅផ្សារទំនើបមួយកន្លែងផងដែរ។ ដំបូងឡើយគ្រួសាររបស់គាត់មិនគាំទ្រជម្រើសអ្នកទាំងពីរទេ លុះដល់ពេលមានកូនទើបគ្រប់គ្នាត្រលប់មកគាំទ្រនិងផ្ដល់កម្លាំងចិត្តយ៉ាងកក់ក្ដៅវិញ ។

សូមបញ្ជាក់ដែរថា ការផ្សព្វផ្សាយជាសាធារណៈត្រូវបានអនុញ្ញាតដោយម្ដាយលោក Zahad ហើយ ទើបពួកគេអាចបង្ហោះក្នុងបណ្ដាញសង្គម Instagram ទាំងគ្មានការបារម្ភ ៕
ប្រែសម្រួល ៖ វារី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


