សន្តិសុខសង្គម
ព្រោះតែភ្លើងប្រច័ណ្ឌក្មេងទំនើងប្រុសស្រី៤នាក់កាប់ចាក់គ្នា ត្រូវប៉ូលិសឃាត់ខ្លួនបញ្ជូនទៅតុលាការ
សៀមរាប ៖ ក្មេងទំនើង ប្រុសស្រី ៤ នាក់កាប់ចាក់គ្នា បង្កការភ្ញាក់ផ្អើល ពេញក្រុងសៀមរាប ព្រោះតែរឿងប្រច័ណ្ឌ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់។
ហេតុការណ៍ឃាត់ខ្លួន ជន សង្ស័យ ប្រុស ស្រី នោះបានធ្វើឡើងនៅយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប។
សូមបញ្ជាក់ផងដែរថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចេញប្រតិបត្តិការបង្ក្រាបឱ្យតែមានក្មេងទំនើង ប្រើអំពើហិង្សាដោយកាប់ចាក់គ្នា គឺ មិនលើកលែងជាដាច់ខាត ហើយស្រាវជ្រាវ ចាប់ឱ្យដល់ឫសគល់។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនគរបាល ទទួលផែន បទល្មើសព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានប្រាប់តាមឲ្យដឹងនៅល្ងាចថ្ងៃទី៨ ខែកុម្ភៈឆ្នាំ ២០២៣នេះថា ជនសង្ស័យចំនួន ៤នាក់ រួមមាន ១.ឈ្មោះ ធី សុខា ភេទស្រី អាយុ ២៣ឆ្នាំ បុគ្គលិកការ៉ាសាំង កើតនៅភូមិអណ្តូងជា ឃុំជារ៉ូទី២ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ឈ្មោះ ផន ឆានុន ភេទប្រុស អាយុ ២២ឆ្នាំ បុគ្គលិកការ៉ាសាំង កើតនៅភូមិស្តៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ៣.ឈ្មោះ ជឿន សាវេត ភេទប្រុស អាយុ ២០ឆ្នាំ បុគ្គលិកការ៉ាសសាំង កើតនៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តប៉ៃលិន បច្ចុប្បន្នភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប និង៤.ឈ្មោះ មុយ វីរៈ ភេទប្រុស អាយុ ២០ឆ្នាំ បុគ្គលិកការ៉ាសាំង កើតនៅភូមិស្តៅ ឃុំអន្លង់ សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានបញ្ជាក់ទៀតថា ក្នុងបទល្មើសជាក់ស្តែងណេះ គឺជាករណីប៉ុនប៉ងឃាតកម្ម ហើយថែមទាំងរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនទៀត ដែលហេតុការណ៍នេះកើតហេតុនៅវេលាម៉ោង ២២ និង ៣០នាទីយប់ថ្ងៃទី៧ ខែមករាឆ្នាំ២០២៣ ផ្លូវកៅស៊ូ មុខការ៉ាសសាំងយីហោLXR វត្តបូព៌ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលា កំរើក ក្រុងសៀមរាប។
លោកបន្ថែមថា បន្ទាប់ពីទទួលបានព័ត៌មាន តាមវិទ្យុទាក់ទង កម្លាំងយើង បានចុះទៅសហការជាមួយ កម្លាំងនគរបាលអន្តរាគមន៍ និង កម្លាំងនគរបាលប៉ុស្តិ៍សាលាកំរើក ស្រាវជ្រាវ រហូតចាប់ខ្លួនបានក្រុមក្មេងទំនើង ប្រុស ស្រី ជាបន្តបន្ទាប់ចំនួន ៤ នាក់ រួចយកមកសួរនាំ នៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ៕
ដោយ ៖ គឿន វេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
សេដ្ឋកិច្ច២៣ ម៉ោង ago
ធនាគារ SinoPac ទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងទឹកប្រាក់ជាង៥០០លានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មន្ត្រីជំនាញប្រើថវិកាជាតិលើការជួសជុលច្រាំងស្ពានវត្តគរ រហូតដល់ ៥ លើក
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយលែងលះ តារាហុងកុង Roger សល់ទ្រព្យ ១១ លានដុល្លារ ខណៈអតីតភរិយាចុះចេញតែខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ប្រភពមន្រ្តីព្រលាន៖ មានភ្ញៀវជិះពេញ សម្ពោធជើងហោះហើររបស់ Air Asia Cambodia ទៅសៀមរាប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផ្ទុះរោងចក្រឈើនៅវៀតណាម ផ្តាច់ជីវិតមនុស្ស ៦នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ចោទសួរទៅកាន់វិទ្យុមួយថា តើល្ងង់មែនទេ ដែលវាយប្រហារភរិយាសម្ដេចធិបតី?