ព័ត៌មានអន្ដរជាតិ
លោក Zelensky សារភាពថា ខ្លួនគាត់ផ្ទាល់ ជាអ្នកបំផ្លាញកិច្ចព្រមព្រៀងទីក្រុង Minsk (មានវីដេអូ)
ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ខ្លួនឯងផ្ទាល់ ជាអ្នកបដិសេធអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk ឆ្នាំ២០១៥ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់សន្តិភាពនៅភាគខាងកើតប្រទេស ដោយមានការសហការឧបត្ថម្ភដោយប្រទេសអាល្លឺម៉ង់ និងបារាំង។

លោកបានសារភាពបែបនេះ ក្នុងបទសម្ភាសជាមួយកាសែត Der Spiegel ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី០៩ខែកុម្ភៈ ស្របពេលលោកបន្តដំណើរទស្សនកិច្ចនៅទូទាំងទ្វីបអឺរ៉ុប។
លោក Zelensky និយាយថា លោកបានចាត់ទុកកិច្ចព្រមព្រៀងនេះថាជា “សម្បទាន” ទឹកដីរបស់អ៊ុយក្រែន ហើយមិនដែលព្យាយាមអនុវត្តវាឡើយ។ ផ្ទុយទៅវិញ កិច្ចព្រមព្រៀងនេះ គ្រាន់តែត្រូវបានប្រើ ដើម្បីដោះដូរអ្នកទោសជាមួយសាធារណរដ្ឋ Donbass បំបែកខ្លួនទាំង២ប៉ុណ្ណោះ។

ប្រធានាធិបតីរូបនេះអះអាងថា លោកបានប្រាប់ដោយបើកចំហចំពោះអតីតអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel, ប្រធានាធិបតីបារាំងលោក Emmanuel Macron និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងឆ្នាំ ២០១៩ ដែលធ្វើឲ្យមេដឹកនាំទាំងអស់ភ្ញាក់ផ្អើល។
លោក Zelensky និយាយថា “សម្រាប់កិច្ចព្រមព្រៀងទីក្រុង Minsk, ខ្ញុំបានប្រាប់លោក Emmanuel Macron និងលោកស្រី Angela Merkel ថា យើងមិនអាចអនុវត្តវាដូចនេះបានទេ។ ខ្ញុំក៏បានប្រាប់បែបនេះទៅលោក Putin ដែរ។ ពួកគេភ្ញាក់ផ្អើល ហើយនិយាយថា ប្រសិនបើយើងដឹងមុនថា អ្នកនឹងផ្លាស់ប្តូរអត្ថន័យនៃការប្រជុំរបស់យើងនោះ នឹងមានបញ្ហាសូម្បីតែមុនកិច្ចប្រជុំកំពូលក៏ដោយ”។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុង Minsk ដែលដើមឡើយបានសម្រុះសម្រួលក្នុងឆ្នាំ២០១៤ និងពង្រីកបន្ថែមទៀតក្នុងឆ្នាំ២០១៥ បានគូសបញ្ជាក់អំពីផែនទីបង្ហាញផ្លូវសម្រាប់ការផ្សះផ្សារវាងអ៊ុយក្រែន និងតំបន់ Donetsk និង Lugansk នៃសាធារណរដ្ឋ Donbass។
តំបន់ទាំងពីរនេះ បានបះបោរប្រឆាំងនឹងអាជ្ញាធរថ្មីរបស់អ៊ុយក្រែន បន្ទាប់ពីរដ្ឋប្រហារ Maidan ឆ្នាំ២០១៤ នៅទីក្រុងកៀវ ដែលបានទម្លាក់ប្រធានាធិបតីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យលោក Viktor Yanukovich៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អង់គ្លេស នឹងបង្ហាត់បង្រៀនកងទ័ពលោក Zelenksy ឲ្យចេះបើកទាំងយន្តហោះ និងនាវាចម្បាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


