ព័ត៌មានអន្ដរជាតិ
អង់គ្លេស នឹងបង្ហាត់បង្រៀនកងទ័ពលោក Zelenksy ឲ្យចេះបើកទាំងយន្តហោះ និងនាវាចម្បាំង
ចក្រភពអង់គ្លេសនឹងបង្ហាត់បង្រៀនបន្ថែមដល់កងកម្លាំងអ៊ុយក្រែនឲ្យចេះបើកទាំងយន្តហោះ និងនាវាចម្បាំង ស្របពេលដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ធ្វើទស្សនកិច្ចលើកដំបូងទៅកាន់ចក្រភពអង់គ្លេស ចាប់តាំងពីប្រតិបត្តិការសឹករបស់រុស្ស៊ីកាលពីឆ្នាំមុនមក ។

វគ្គបង្ហាត់បង្រៀនថ្មីនេះត្រូវបានគេមើលឃើញ ជាសញ្ញាមួយបញ្ជាក់ថា ចក្រភពអង់គ្លេសអាចនឹងផ្ដល់យន្តហោះចម្បាំង និងនាវាចម្បាំងស្ដង់ដារអង្គការណាតូទៅតាមសំណើរបស់លោក Zelensky ដើម្បីទប់ទល់នឹងការវាយលុកពីសំណាក់កងកម្លាំងរបស់រុស្ស៊ី ។
ស្របពេលជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បាននិយាយថា “ដំណើរទស្សនកិច្ចរបស់លោក Zelensky មកកាន់អង់គ្លេស គឺជាសក្ខីភាពមួយចំពោះភាពក្លាហាន ការប្ដេជ្ញាចិត្ត និងការតស៊ូរបស់អ៊ុយក្រែន ហើយជាសក្ខីភាពនៃមិត្តភាពដែលមិនអាចបំបែកបានរវាងប្រទេសទាំងពីរ” ។

ចាប់តាំងពីឆ្នាំ ២០១៤ មក ចក្រភពអង់គ្លេសបានផ្តល់ការបណ្តុះបណ្តាលសំខាន់ៗដល់កងកម្លាំងអ៊ុយក្រែន ដើម្បីបង្កើនសមត្ថភាពការពារប្រទេស ការពារអធិបតេយ្យភាព និងប្រយុទ្ធដើម្បីទឹកដីរបស់ពួកគេជាដើម ។
ទន្ទឹមនោះ ចក្រភពអង់គ្លេសក៏គ្រោងនឹងប្រកាសទណ្ឌកម្មថ្មីដែលកំណត់គោលដៅលើអ្នកដែលបានជួយលោក វ្ល៉ាឌីមៀរ ពូទីន ក្នុងប្រតិបត្តិការសឹក និងក្រុមហ៊ុនដែលបានកេងចំណេញពីសង្រ្គាមមួយនេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Force
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


