កីឡា
Ronaldo ហៅគ្រាប់ទី ៥០០ ថាជា”អារម្មណ៍អស្ចារ្យ” ក្នុង“ភាពរឹងមាំ” នៃការឈ្នះរបស់ Al-Nassr
កំពូលតារាបាល់ទាត់ព័រទុយហ្គាល់ Cristiano Ronaldo បានក្លាយជាបុរសដ៏រីករាយម្នាក់ បន្ទាប់ពីបានស៊ុតបញ្ចូលទីគ្រាប់ទី ៥០០ ក្នុងលីគអាជីពរបស់ខ្លួន ក្រោយការទទួលជ័យជម្នះ ៤-០ សម្រាប់ក្រុម Al-Nassr កាលពីយប់ថ្ងៃព្រហស្បតិ៍។

Ronaldo បានស៊ុតបញ្ចូលទីទាំង ៤ គ្រាប់ ឲ្យ Al-Nassr ក្នុងជ័យជម្នះ ៤-០ នៅ Al-Wehda កាលពីយប់ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ (ម៉ោងនៅកម្ពុជា) ក្នុងការប្រកួត Saudi Pro League។ គ្រាប់បាល់ដំបូងរបស់កីឡាករវ័យ ៣៨ ឆ្នាំ ក្នុងការប្រកួតនេះបានធ្វើឲ្យ Ronaldo ក្លាយជាគោលដៅដ៏សំខាន់មួយ ខណៈគេបានស៊ុតបញ្ចូលទីគ្រាប់ទី ៥០០ ក្នុងលីគសម្រាប់អាជីពរបស់ខ្លួន។ បើនិយាយក្រោយចប់ការប្រកួត ខ្សែប្រយុទ្ធរូបនេះទទូចថា លទ្ធផលគឺជារឿងសំខាន់បំផុត។
អ្វីដែល Ronaldo បាននិយាយនោះគឺ ៖ “ខ្ញុំពិតជាសប្បាយចិត្តចំពោះគ្រាប់បាល់ដែលខ្ញុំរកបាននៅថ្ងៃនេះ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តជាងនេះគឺការអាចជួយមិត្តរួមក្រុមឲ្យឈ្នះការប្រកួតនេះ”។ Ronaldo និយាយនៅលើ SSC Channel។

Ronaldo ក៏បាននិយាយផងដែរថា វាគឺជា “អារម្មណ៍ដ៏អស្ចារ្យ” ក្នុងការស៊ុតបាល់បញ្ចូលទីចំនួន ៤ គ្រាប់ និងស៊ុតបញ្ចូលទីបាន ៥០០ គ្រាប់ តាមរយៈការបង្ហោះនៅលើ Instagram បន្ទាប់ពីការប្រកួត។
គ្មានការងឿងឆ្ងល់ទេដែលការប្រកួតរបស់ Ronaldo ទល់នឹង Al-Wehda គឺជាការចាប់អារម្មណ៍បំផុតរបស់គេចាប់តាំងពីបានចុះហត្ថលេខាជាមួយក្រុម Saudi Pro League។ អតីតកីឡាករ Manchester United រកបានតែគ្រាប់ដំបូងរបស់ខ្លួនសម្រាប់ក្រុមថ្មីកាលពីលើកមុន ប៉ុន្តែឥឡូវនេះមាន ៥ ប្រកួត ក្នុង ៣ ប្រកួតសម្រាប់ Al-Nassr។
ខ្សែប្រយុទ្ធ នឹងបន្តស្វែងរកគ្រាប់បាល់បន្ថែមទៀតនៅថ្ងៃសុក្រ ទី ១៧ ខែកុម្ភៈ ពេល Al-Nassr ប៉ះ Al-Taawoun៕
ប្រភព ៖ goal.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


