Connect with us

កីឡា

រាជនី​ហែល​ទឹក​ Yeo ឈ្នះ​មេដាយ​​មាស​​​​ច្រើន​​ជាង​គេ​​បំផុត​​ក្នុង​​ប្រវត្តិ​​សាស្ត្រ​ស៊ីហ្គេម​​

បានផុស

នៅ

អតីត​កីឡាការិនី​ហែល​ទឹក​ជម្រើស​ជាតិ​សិង្ហបុរី Joscelin Yeo Wei Ling ​ជា​អត្តពលិក​ដែល​បាន​ឈ្នះ​មេដាយ​​ច្រើន​ជាង​គេ​បំផុត​​ក្នុង​ប្រវត្តិ​សាស្ត្រ​​កីឡា​ស៊ីហ្គេម​គិត​ចាប់​ពី​ឆ្នាំ​១៩៥៩​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Joscelin Yeo បាន​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ដំបូង​នៅ​ឆ្នាំ​១៩៩១ ដែល​នោះ​នាង​ទើប​តែ​អាយុ​១២​ឆ្នាំ​ប៉ុណ្ណោះ។ សម្រាប់​ការ​បង្ហាញ​ខ្លួន​ស៊ីហ្គេម​លើក​ដំបូង​នោះ​នាង​មិន​បាន​ឈ្នះ​មេដាយ​មាស​ទេ​គឺ​ឈ្នះ​ប្រាក់ និង​សំរឹទ្ធ​។

ពេល​​ប្រកួត​ស៊ីហ្គេម លើក​ទី​២​ក្នុង​អាជីព​របស់​នាង​ នា​ឆ្នាំ​១៩៩៣ នាង​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ​តែ​ម្តង​ដែល​ពេល​នោះ​ឈ្នះ​មេដាយ​មាស​៩​គ្រឿង ហើយ​ក៏​ប្រកួត​ឈ្នះ​មេដាយ​មាស​ជា​បន្ត​បន្ទាប់​រហូត​ដល់​ការ​ប្រកួត​ស៊ីហ្គេម​ចុង​ក្រោយ​របស់​នាង​នា​​ឆ្នាំ​២០០៥​។ នាង​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម ចំនួន​៤០​គ្រឿង ប្រាក់១២​គ្រឿង និង​សំរឹទ្ធ​​៣​គ្រឿង សរុប​មេដាយ​៥៥​គ្រឿង

ប្រវត្តិ​ឈ្នះ​មេដាយមាស​​ស៊ីហ្គេម​

  • ស៊ីហ្គេម ១៩៩១៖ អាយុ​១២​ឆ្នាំ ឈ្នះ​មេដាយ​ប្រាក់ និង​សំរឹទ្ធ
  • ស៊ីហ្គេម ១៩៩៣៖ ឈ្នះ​មេដាយមាស​៩​គ្រឿង
  • ស៊ីហ្គេម ១៩៩៥៖ ឈ្នះ​មេដាយ​មាស៧​​គ្រឿង
  • ស៊ីហ្គេម ១៩៩៧៖ ឈ្នះ​មេដាយ​មាស​៣​គ្រឿង
  • ស៊ីហ្គេម ១៩៩៩៖ ឈ្នះ​មេដាយ​មាស​៦​គ្រឿង
  • ស៊ីហ្គេម ២០០១៖ ឈ្នះ​មេដាយ​មាស៣​គ្រឿង
  • ស៊ីហ្គេម ២០០៣៖ ឈ្នះ​មេដាយ​មាស​៦​គ្រឿង
  • ស៊ីហ្គេម ២០០៥៖ ឈ្នះ​មេដាយ​មាស​៦​គ្រឿង

ក្រៅ​ពី​មេដាយ​ស៊ីហ្គេម អតីត​កីឡាការិនី​សិង្ហបុរី​រូប​នេះ​បាន​ឈ្នះ​ការ​ប្រកួត​លំដាប់​អន្តរជាតិ​ជា​ច្រើន​ទៀត​។

ក្រោយ​ស៊ីហ្គេម ឆ្នាំ​២០០៥ នាង​មិន​បាន​ចូល​រួម​ប្រកួត​ស៊ីហ្គេម ឆ្នាំ២០០៧​ទេ ប៉ុន្តែ​នាង​ចូល​រួម​ប្រកួត Commonwealth Games ឆ្នាំ​២០០៦ និង​ កីឡា Asian Games ឆ្នាំ​២០០៦ ​មុន​ពេល​ប្រកាស​ចូល​និវត្តន៍​​ឆ្នាំ​២០០៧ ​ក្នុង​វ័យ​ត្រឹម​តែ​២៨​ឆ្នាំ​ប៉ុណ្ណោះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​​អាជ្ញាធរ​មូលដ្ឋាន​ ​បញ្ចប់​កិច្ច​ព្រម​ព្រៀង ជាមួយរដ្ឋសហព័ន្ធ ក្រោយ​ត្រាំបញ្ជា​​បង្ក្រាប​​បាតុកម្ម​

នយោបាយ៤០ នាទីutes មុន

ប្រធានសភាគុយបាផ្ញើលិខិតអបអរខួបទំនាក់ទំនង៦៥ឆ្នាំនិងអញ្ជើញប្រធានសភាកម្ពុជាទៅធ្វើទស្សនកិច្ច

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

ពូទីន អនុម័ត​គម្រោងក្លាយ​ខ្លួន​ជា​​មហាអំណាច​ដែន​សមុទ្រ​នៅ​ឆ្នាំ​២០៥០

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

សង្រ្គាមតម្លៃនៅចិន ជំរុញឱ្យ Starbucks ​​បញ្ចុះតម្លៃកាហ្វេដើម្បីប្រកួតប្រជែង

សន្តិសុខសង្គម៥១ នាទីutes មុន

រយៈពេល ៣ ខែចុងក្រោយឆ្នាំនេះ ខេត្តក្រចេះមានគ្រោះថ្នាក់ចរាចរណ៍កើត​ឡើង​ ២០ ករណី

ព័ត៌មានជាតិ២២ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

ព័ត៌មានជាតិ២៣ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ីស្រាអែល ប្រកាស​ថារក​ឃើញ​សាកសព​មេ​ដឹកនាំ​ហាម៉ាស​​នៅរូង​ជម្រៅ​៨ម៉ែត្រ​ក្រោម​ដី​មន្ទីរ​ពេទ្យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី៖ ជំនួយដែលរដ្ឋបាលអាមេរិកចាស់ សន្យាជួយអ៊ុយក្រែន បែរជា ត្រាំ យកទៅជួយនៅមជ្ឈិមបូព៌ាទៅវិញ

Sokha Hotels

ព័ត៌មានពេញនិយម