ជីវិតកម្សាន្ដ
ហ្វេនរំភើបចិត្ត ក្រោយឃើញ Bella កាន់បាច់ផ្កាកៀកកើយមនុស្សម្នាក់
ថ្ងៃ Valentine ឆ្នាំនេះ គូស្នេហ៍ក្នុងវិស័យសិល្បៈថៃជាច្រើនបានបង្ហាញក្ដីស្រលាញ់រៀងៗខ្លួននៅលើបណ្ដាញអ៊ីនធឺណិត ហើយ Bella Ranee ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ខណៈមហាជនក៏មានក្ដីរភើបលាយឡំនឹងភាពភ្ញាក់ផ្អើលជាខ្លាំង។

តាមរយៈបណ្ដាញសង្គម IG ផ្ទាល់ខ្លួន តារាស្រីរូបនេះបានបង្ហោះរូបដំបូងដោយនាងបានកាន់បាច់ផ្កាកុលាបពណ៌ស្វាយលាយពណ៌ផ្កាឈូកស្រាល រួមជាមួយនឹង caption ថា “My Valentine,អូ ខ្ញុំអាចបើកបាន” ហើយនៅក្បែរនោះក៏មានមនុស្សអង្គុយបែរខ្នងថតជាមួយនាងថែមទៀត។ ដោយសារតែរូបភាពនោះបង្ហាញពីមនុស្សសក់ខ្លី ធ្វើឲ្យហ្វេនគិតស្មានថា Bella អាចមានរកបានអ្នកស្អំបេះដូងបានហើយ។

យ៉ាងណាមិញក្រោយមើលរូបភាពជាបន្តអ្នកគាំទ្រក៏ហួសចិត្តមិនតិចដែរ តាមការពិតអ្នកដែលកាត់សក់ខ្លីបែរខ្នងគឺជាអ្នកម្ដាយជាទីស្រឡាញ់របស់ Bella សោះ។ ទោះយ៉ាងណាហ្វេនរបស់តួឯកស្រីក្នុងរឿង “ភ្លើងបុណ្យ” រូបនេះក៏បានចូលមកបញ្ចេញមតិសរសើរពីសម្រស់ម៉ែកូននៅតែស្រស់ស្អាត និងគួរឲ្យស្រលាញ់បំផុត។ ក្នុងនោះម្នាក់ៗក៏បាននិយាយ ថា Happy Valentine’s Day និងចំអន់លើផ្កាដែល Bella ទទួលបានថា បើជាមនុស្សប្រុសប្រគល់ឲ្យពិតជាល្អយ៉ាងណាទេ! ហើយនេះជាដំណឹងមួយ ដែលគ្រប់គ្នាចង់ឲ្យនាងទទួលបានវាផងដែរ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ម្សិលមិញ Min បង្ហាញខ្លួនមិត្តប្រុសផ្លូវការ តែនៅតែជាអាថ៌កំបាំង
ចុចអាន៖តារា ថៃ ស្រករក្រោយ ៥ ដួង កំពុងសាងកេរ្តិ៍ឈ្មោះទាំងក្នុងនិងក្រៅប្រទេសនាពេលនេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


