កីឡា
ផ្លូវការ! បាល់ទាត់បុរស ស៊ីហ្គេមនៅកម្ពុជា មិនអនុញ្ញាតឲ្យប្រើកីឡាករលើសអាយុឡើយ
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ (CAMSOC) បានប្រកាសនៅថ្ងៃនេះថា ការប្រកួតបាល់ទាត់ វិញ្ញាសាបុរស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជា នឹងកំណត់កូតាកីឡាករស្ថិតនៅអាយុក្រោម ២២ ឆ្នាំ និងមិនឲ្យប្រើកីឡាករលើសអាយុឡើយ។

ក្រុមទាំងអស់ត្រូវមានកីឡាករអាយុត្រឹម ២២ ឆ្នាំ ឬក្រោម ២២ ឆ្នាំ (កើតចំ ឬក្រោយថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០១) ទើបអាចមានសិទ្ធិចូលរួមប្រកួត ជាមួយគ្នាផងដែរ នឹងមិនមានគោលការណ៍អនុញ្ញាតសម្រាប់កីឡាករលើសអាយុ ២២ ឆ្នាំឡើយ។

ការអនុវត្តដំបូង នៃអាយុក្រោម ២៣ ឆ្នាំ សម្រាប់ប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបុរស នៅស៊ីហ្គេម បានធ្វើឡើងនៅឆ្នាំ ២០០១។ យ៉ាងណាក៏ដោយ ក្នុងឆ្នាំ ២០១៧ ភាគីពាក់ព័ន្ធបានយល់ព្រមលើការសម្រេចចិត្តកែសម្រួលមកនៅអាយុក្រោម ២២ ឆ្នាំ។
បាល់ទាត់បុរស ក្នុងស៊ីហ្គេម លើកទី ៣២ នៅកម្ពុជា នឹងចាប់ផ្ដើមមុនពិធីបើកជាផ្លូវការ គឺគ្រោងប្រកួតបើកឆាកនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៣៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


