ជីវិតកម្សាន្ដ
កូនប្រុសជោគជ័យ! ឪពុក លីម តិចម៉េង ទម្លាយរឿងក្ដុកក្ដួលប្រាប់ទៅកាន់អ្នកគាំទ្រ
ស្របពេលដែលពន្លកតារាចម្រៀងវ័យក្មេង លីម តិចម៉េង កំពុងក្រសោបបានទីផ្សារគាំទ្រ និងការចេញច្រៀងនៅតាមឆាកតន្ត្រីស្ទើររកពេលសម្រាកគ្មាន ស្រាប់តែឪពុករបស់តារារូបនេះ បានចេញមកទម្លាយរឿងក្ដុកក្ដួលក្នុងចិត្តពីជីវិតតស៊ូរបស់ តិច ម៉េង ទៅកាន់អ្នកគាំទ្រ ពិសេសអ្នកធ្លាប់មើលងាយកូនប្រុសខ្លួន។

ការចេញមកបង្ហាញអារម្មណ៍ពិតធ្លាប់លាក់ទុកក្នុងចិត្តជាយូរមកហើយរបស់លោក លីម សុខទី ដែលជាឪពុកលោក លីម តិចម៉េង ពេលនេះ ធ្វើឡើងក្រោយមើលឃើញពីភាពជោគជ័យក្នុងជីវិតតស៊ូ តិចម៉េង នាពេលបច្ចុប្បន្ន។ លោក លីម សុខទី បានថ្លែងពីអារម្មណ៍ផ្ទាល់ខ្លួនឲ្យដឹងបែបនេះថាខ្ញុំបាទ លីម សុខទី មួយជីវិតនេះខ្ញុំមានក្ដីរភើបខ្លាំងណាស់ដែលបានឃើញកូនតស៊ូរហូតបានជោគជ័យ ខ្ញុំសប្បាយចិត្តណាស់។

ឪពុក តិចម៉េង បញ្ជាក់ថា ថ្ងៃនេះលោកនឹងនិយាយពាក្យដែលធ្លាប់និយាយទៅកាន់អ្នកធ្លាប់មើលងាយ តិចម៉េង កាលនៅរៀនថា អ្នកណាក៏ដោយឲ្យតែមើលងាយកូនរបស់លោក លីម តិចម៉េង គឺអ្នកនឹងជាសត្រូវដ៏ធំរបស់ខ្លួន ហើយអ្នកនោះគេបានថាឲ្យលោកវិញថា កាន់ជើងកូន ធ្វើឲ្យកូនខូច តែចំណែកអ្នកនោះវិញគឺកូនគេល្អទាំងអស់ ចំណែក លីម តិចម៉េង កូន លីម សុខទី គឺមិនល្អ។

បន្ថែមពីនេះ លោក លីម សុខទី បានលើកឡើងទៀតថា “ខ្ញុំក៏សូមអរគុណទៅដល់អ្នកដែលធ្លាប់មើលងាយ តិចម៉េង កាលពីតូចជាខ្លាំង ធ្វើឲ្យកូនខ្ញុំមានការឈឺចាប់ និងប្រឹងតស៊ូរហូតបានជោគជ័យមកដល់សព្វថ្ងៃនេះ ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ធ្វើបុណ្យបានបុណ្យ សាងបាបបានបាប”។

តារាចម្រៀងវ័យក្មេងលោក លីម តិចម៉េង បន្ទាប់ពីក្លាយជាម្ចាស់ពាន បច្ចុប្បន្នត្រូវបានគេកត់សម្គាល់ឃើញថា ទាំងប្រជាប្រិយភាព និងសន្ទុះ នៃការគាំទ្រពីទស្សនិកជនគឺមានការកើនឡើងជាបន្តបន្ទាប់។ ពិសេសតាមរយៈការឡើងច្រៀងលើឆាកម្តងៗ មានអ្នកទៅគាំទ្រភ្លូកទឹកភ្លូកដីតែម្ដង។

នាពេលកន្លងមកតារាចម្រៀងមានដើមកំណើតមកពីទឹកដីខេត្តកំពង់ចាមរូបនេះ ក៏ធ្លាប់បានទម្លាយពីប្រវត្តិតស៊ូខ្លះៗមកហើយ ដោយកាលនោះ តិចម៉េង បានឲ្យដឹងថា ខ្លួនធ្លាប់ជាអតីតក្មេងឃ្វាលគោ,ធ្លាប់រត់តុតាមរោងការ និងជាសន្តិសុខជាដើម៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


