សន្តិសុខសង្គម
សង្ស័យករណីអត្តឃាតប៉ុន្តែព័ត៌មានថាជារឿងដួលម៉ូតូ
បុរសម្នាក់បានរងរបួសធ្ងន់ ខណៈដែលសាក្សីបានទៅដល់ឃើញភ្លើងឆេះពេញខ្លួនម៉ូតូកំពុងឆាបឆេះជាមួយគ្នា។
ហេតុការណ៍នេះបានកើតឡើងនៅមុខចម្ការផ្កាស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពពីលោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅបានឲ្យដឹងនៅវេលាម៉ោង ១១និង១០នាទីព្រឹកថ្ងៃទី ១៨ ខែ កុម្ភៈ មានបុរសម្នាក់មានវ័យប្រហែល ៣០ឆ្នាំបានបើកបរម៉ូតូម៉ាកសេ ១២៥ សេរីឆ្នាំ ២០២១ ខ្មៅពាក់ស្លាកលេខភ្នំពេញ១AV ០៤ ១៣ បានដួលនៅចំណុចកើតហេតុខាងលើរហូតដល់ឆេះទាំងម៉ូតូនិងមនុស្ស។
ប៉ុន្តែបើតាមសមត្ថកិច្ចបានសន្និដ្ឋានជំហ៊ានដំបូងបានអះអាងថាទំនងជាករណីអត្តឃាតព្រោះទាំងមនុស្ស និងម៉ូតូឆាបឆេះដូចជាដុតខ្លួន និងម៉ូតូ។

លោក គុយ គឹមហ៊ាង បានបញ្ជាក់ថា បុរសរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកច្បារអំពៅដឹកយកទៅធ្វើការសង្រ្គោះនៅមន្ទីរពេទ្យសម្តេចឪ។ បើតាមស្ថានភាពរបួសគឺធ្ងន់ធ្ងរណាស់ហើយពុំមានអ្នកណាមួយបានស្គាល់អត្តសញ្ញាណជនរងគ្រោះឡើយ៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


