Connect with us

ព័ត៌មានអន្ដរជាតិ

ប្អូនស្រីលោក គីម ជុងអ៊ុន ព្រមានអាមេរិក ក្រោយកូរ៉េខាងជើង បាញ់មីស៊ីល២ថ្ងៃជាប់គ្នា

បានផុស

នៅ

ប្អូនស្រីរបស់មេដឹកនាំគីម ជុងអ៊ុន បានព្រមានដល់សហរដ្ឋអាមេរិក បន្ទាប់ពីកូរ៉េខាងជើង បាញ់បង្ហោះមីស៊ីលផ្លោងចំនួនពីរគ្រាប់ នៅព្រឹកថ្ងៃចន្ទទី២០ខែកុម្ភៈ។

លោកស្រី គីម យ៉ូជុង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី គីម យ៉ូជុង បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដោយនិយាយថា “ភាពញឹកញាប់នៃការប្រើប្រាស់តំបន់ប៉ាស៊ីហ្វិកជាកន្លែងបាញ់របស់យើង គឺអាស្រ័យលើចរិតលក្ខណៈរបស់កងកម្លាំងសហរដ្ឋអាមេរិក”។

នៅព្រឹកថ្ងៃចន្ទ ក្រសួងការពារជាតិជប៉ុន បានជូនដំណឹងដល់ឆ្មាំឆ្នេរសមុទ្រពីការបាញ់មីស៊ីលដោយកូរ៉េខាងជើង។

ប្រភពរដ្ឋាភិបាលនិយាយថា មីស៊ីលទាំងនោះ ហាក់ដូចជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ខណៈក្រុមមន្ត្រី កំពុងប្រមូលព័ត៌មានអំពីការបាញ់បង្ហោះនេះ។

ដោយឡែក កាលពីរសៀលថ្ងៃសៅរ៍ទី១៨ខែកុម្ភៈ ប្រទេសកូរ៉េខាងជើងបញ្ជាក់ថា ខ្លួនបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប Hwasong-15។

ការបាញ់នោះ បានបង្ហាញដល់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថា ខ្លួនមានសមត្ថភាពប្រើមីស៊ីលនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ប្រឆាំងតបត។

ការបាញ់នោះក៏បានកើតឡើងផងដែរ បន្ទាប់ពីកូរ៉េខាងជើង គំរាមប្រឆាំងខ្លាំងក្លាបំផុត មិនធ្លាប់មានសោះពីមុនមក ប្រសិនបើកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធយោធា។

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីលអន្តរទ្វីប ក្រោយគំរាមកូរ៉េខាងត្បូង និងអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម