ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលអន្តរទ្វីប ក្រោយគំរាមកូរ៉េខាងត្បូង និងអាមេរិក
ប្រទេសកូរ៉េខាងជើងបញ្ជាក់ថា ខ្លួនបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប Hwasong-15 កាលពីរសៀលថ្ងៃសៅរ៍ទី១៨ខែកុម្ភៈ។
កាសែត Rodong Sinmun របស់គណបក្សពលករដែលកំពុងកាន់អំណាច បានចុះផ្សាយនៅថ្ងៃអាទិត្យទី១៩ខែកុម្ភៈថា មីស៊ីលនេះ ត្រូវបានបាញ់ចេញពីអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង Sunan ជាយក្រុងព្យុងយ៉ាង។
ការសាកល្បងនេះ បានបង្ហាញដល់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថា កូរ៉េខាងជើងមានសមត្ថភាពបាញ់មីស៊ីលនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ប្រឆាំងតបត។
មីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 មានរយៈកម្ពស់ ៥៧៦៨.៥ គីឡូម៉ែត្រ ដោយហោះបានចម្ងាយ ៩៨៩ គីឡូម៉ែត្រក្នុងមួយម៉ោង ៦នាទី និង៥៥វិនាទី។
គួរបញ្ជក់ថា ការបាញ់នេះកើតឡើងបន្ទាប់ពីកូរ៉េខាងជើង គំរាមធ្វើការប្រឆាំងខ្លាំងក្លាបំផុត មិនធ្លាប់មានសោះពីមុនមក ប្រសិនបើកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធយោធា។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានចេញការព្រមានកាលពីថ្ងៃសុក្រទី១៧ខែកុម្ភៈ មុនពេលសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ Freedom Shield រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ហើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ថាបង្កភាពតានតឹង ដោយការធ្វើសមយុទ្ធមុនៗ។
ទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យថា “ក្នុងករណីដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងអនុវត្តផែនការធ្វើសមយុទ្ធយោធាដែលបានប្រកាសរួចហើយនោះ ពួកគេនឹងត្រូវប្រឈមមុខនឹងការប្រឆាំងដ៏ខ្លាំងក្លាដែលមិនធ្លាប់មានពីមុនមកសោះ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ កូរ៉េខាងជើង គំរាមធ្វើសកម្មភាពយោធាតបត បើកូរ៉េខាងត្បូង និងអាមេរិក ចាប់ផ្តើមសមយុទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


