កីឡា
ហេតុអ្វី Messi មិនទាន់បន្តកុងត្រាជាមួយ PSG?
យោងតាមសារព័ត៌មាន El Nacional តារាឆ្នើមរបស់ក្លិប Paris Saint-Germain (PSG) Lionel Messi បានធ្វើសំណើមួយចំនួនទៅកាន់ក្លិបបច្ចុប្បន្នរបស់ខ្លួន។ Messi មិនទាន់ឈានដល់ការព្រមព្រៀងលើការបន្តកុងត្រាថ្មីនៅឡើយទេ។
របាយការណ៍បានអះអាងថា Messi ដែលបច្ចុប្បន្នរកបាន ៤១លានដុល្លារក្នុងមួយរដូវកាលចង់បានការកើនឡើងបន្ថែមទៀតចំពោះប្រាក់ឈ្នួលបច្ចុប្បន្នរបស់គេជាមួយក្រុមនៅលីគកំពូលបារាំង (Ligue 1) មួយនេះ។

លក្ខខណ្ឌមួយទៀតគឺ Messi ចង់ឲ្យក្លិបបារាំងពង្រឹងក្រុមរបស់ខ្លួនឱ្យកាន់តែខ្លាំងទៀត។ ខណៈពេលដែល PSG ជាក្រុមខ្លាំងរួចទៅហើយនៅក្នុងលីគបារាំង ប៉ុន្តែពួកគេនៅមិនទាន់អាចប្រកួតប្រជែងនៅក្នុងក្របខណ្ឌទ្វីបអឺរ៉ុប UEFA Champions League បាននៅឡើយ។ Messi ចង់ឱ្យក្រុមពង្រឹងបន្ថែមទៀត និងប្រជែងយកពានទាំងអស់តាមដែលអាចធ្វើទៅបាន។
កីឡាករអាហ្សង់ទីនរូបនេះបានធ្វើសំណើមួយទៀត ដែលក្លិបត្រូវបានគេទុកឱ្យមានការយល់ច្រឡំ។ វាត្រូវបានគេរាយការណ៍ថា គេចង់សម្រាកបន្ថែមជាមួយក្លិប នៅពេលដែលចេញទៅចូលរួមជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន។
ក្រុមជម្រើសជាតិអាហ្សង់ទីនប្រកួតច្រើនដងក្នុងមួយឆ្នាំ ហើយពួកគេមកជាមួយនឹងការទទួលខុសត្រូវបន្ថែមលើការធ្វើដំណើរផងដែរ។ ជាលទ្ធផល Messi ចង់បានការសម្រាកបន្ថែម ដែលអាចមានន័យថា គេនឹងខកខានការប្រកួត Ligue 1 មួយចំនួន។
PSG បានរកឃើញសំណើចុងក្រោយរបស់ Lionel Messi ថាជាសំណើដ៏អាម៉ាស់មួយ នេះបើយោងតាមរបាយការណ៍ខាងលើ។
ម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យកាល បច្ចុប្បន្នកំពុងស្ថិតក្នុងខែចុងក្រោយនៃកិច្ចសន្យារបស់ខ្លួនជាមួយក្លិបបារាំង។ គេបានចូលរួមជាមួយក្រុមនៅឆ្នាំ២០២១ ហើយចាប់តាំងពីពេលនោះមកបានបង្ហាញខ្លួនចំនួន ៦១ដងក្នុងការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន ២៧គ្រាប់ និងបញ្ចូនបាល់ ២៩ដង។
ទោះបីជាមានវ័យ ៣៥ឆ្នាំក៏ដោយ Lionel Messi នៅតែជាកីឡាករដ៏សំខាន់បំផុតរបស់អាហ្សង់ទីន។ ថ្មីៗនេះគេបានជួយឱ្យអាហ្សង់ទី ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសកាតា ដោយស៊ុតបញ្ចូលទីបាន ៧គ្រាប់ និងបញ្ចូនបាល់ ២ដង។
ទោះជាយ៉ាងណា Messi នៅមិនទាន់មានលក្ខខណ្ឌជាមួយ PSG អំពីការបន្តកុងត្រារបស់គេនៅឡើយទេ។ របាយការណ៍បង្ហាញថា បុរសអាហ្សង់ទីនរូបនេះ ប្រហែលជាមិនបន្តស្នាក់នៅក្នុងរដ្ឋធានីបារាំងទៀតទេ៕
ប្រភព៖ sportskeeda.com
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


