ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Nestlé គ្រោងបិទរោងចក្រ និងការិយាល័យនៅ មីយ៉ាន់ម៉ា
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Nestlé ដែលជាក្រុមហ៊ុនចំណីអាហារដ៏ធំមកពីប្រទេសស្វីស គ្រោងនឹងបិទការផលិតរបស់ខ្លួនទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ Nestlé គឺជាក្រុមហ៊ុនចុងក្រោយគេបង្អស់ដែលបានសម្រេចចិត្តដកខ្លួនចេញពីមីយ៉ាន់ម៉ាបន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២១។ នេះបើយោងតាមការឲ្យដឹងពីអ្នកនាំពាក្យរបស់ក្រុមហ៊ុនកាលពីថ្ងៃទី២៧ ខែកុម្ភៈ។
ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចលចាប់តាំងពីកងទ័ពធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលឆ្នាំ២០២១ បណ្តាលឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបរទេសធំៗជាច្រើនបានដកខ្លួនចេញពីប្រទេសមួយនេះជាបន្តបន្ទាប់។
ដោយសារស្ថានភាពសេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្ន ក្រុមហ៊ុន Nestlé នៅក្នុងទីក្រុងយ៉ាំងហ្គោន រួមទាំងការិយាល័យកណ្តាលរបស់ខ្លួន នឹងបិទដំណើរការដោយគ្មានការកំណត់ពេលវេលា។ ក្រុមហ៊ុន Nestlé គឺជាក្រុមហ៊ុនចែកចាយកាហ្វេ NESCAFÉ Maggie និងភេសជ្ជៈ Chocolate milo នៅប្រទេសមីយ៉ាន់ម៉ា៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ Mgronline
ចុចអាន៖ បង្ហាញបញ្ជីកាន់កាប់ភាគហ៊ុនរាប់ពាន់លានបាតរបស់បេក្ខភាពនាយករដ្ឋមន្ត្រីគណបក្សភឿថៃ ២រូប
ចុចអាន៖ យោធា មីយ៉ាន់ម៉ា បន្តទទួលបានប្រេងសាំងចាក់យន្តហោះចម្បាំង ទោះមានការវាយប្រហារសម្លាប់ជនស៊ីវិល
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


