ព័ត៌មានអន្ដរជាតិ
អាមេរិក ជំរុញឲ្យរុស្ស៊ី វិលត្រលប់មករកសន្ធិសញ្ញា New START វិញ
សហរដ្ឋអាមេរិក កំពុងជំរុញឲ្យរុស្ស៊ី វិលត្រលប់មករកសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ New START វិញ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price នៅថ្ងៃព្រហស្បតិ៍ទី០២ខែមីនា។

លោកនិយាយថា “ឆន្ទៈរបស់រុស្ស៊ី គឺជំរុញឲ្យមានអស្ថិរភាពនិងប្រើវោហារសាស្ត្រនុយក្លេអ៊ែរគ្មានទំនួលខុសត្រូវ ដែលបង្កគ្រោះថ្នាក់ដល់ប្រទេសទាំងអស់នៅលើភពផែនដីនេះ។ ទន្ទឹមនឹងនោះ ការផ្អាក សន្ធិសញ្ញា New START របស់រុស្សី នឹងមិនបញ្ឈប់សហរដ្ឋអាមេរិកពីការបន្តគាំទ្រអ៊ុយក្រែនឡើយ។ សហរដ្ឋអាមេរិក កំពុងធ្វើការលើការរក្សាកិច្ចព្រមព្រៀងនេះ និងជំរុញឲ្យរុស្ស៊ីប្រកាន់ខ្ជាប់នូវឯកសារនេះ”។
គួរបញ្ជាក់ជាថ្មី កាលពីថ្ងៃទី២១ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ី បានផ្អាកការចូលរួម ក្នុងសន្ធិសញ្ញា New START មិនមែនដកខ្លួនចេញនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
ចុចអាន៖ អាមេរិក ចង់គិតលុយពីអ៊ុយក្រែន សម្រាប់សព្វាវុធដែលបញ្ជូនទៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


