ព័ត៌មានជាតិ
ឃាតកជាប្តីបាញ់សម្លាប់ប្រពន្ធព្រមទាំងកូនក្នុងផ្ទៃ៤ខែ ពេលនេះចូលសារភាពហើយ
ភ្នំពេញ ៖ ប្ដីចុងជាឃាតកក្រោយពីបាញ់សម្លាប់ប្រពន្ធទាំងដែលកូននៅក្នុងពោះ៤ខែ ពេលនេះជនសង្ស័យបានចូលសារភាពទោសកំហុសហើយនៅក្រសួងមហាផ្ទៃ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ ២០២៣ នៅផ្ទះលេ១៦៨ ផ្លូវលេខKS03 បុរីពិភពថ្មី កួរស្រូវ ៣ ក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ ស្ត្រីរងគ្រោះ ឈ្មោះ ម៉ៃ សុគន្ធា ហៅ អេណា អាយុ ៣៤ឆ្នាំ មុខរបរសាឡន មានប្ដី២នាក់ហើយ។ ប្ដីមុនមានកូន ៤នាក់ និងបានលែងលះគ្នាអស់រយៈពេល១ឆ្នាំមកហើយ។ បន្ទាប់មកនាងបានយកប្ដីក្រោយ ដែលជាជនសង្ស័យ និងឮថា កំពុងមាន ផ្ទៃពោះ ៤ខែផង។ ចំណែកជនសង្ស័យឈ្មោះយ័ន្ត គុយហេង អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ។
ប្រភពដដែល បាននិយាយទៀតថា ប្ដីប្រពន្ធនេះទើបទៅទិញផ្ទះកើតហេតុនោះ រស់នៅជាង ៣ខែប៉ុណ្ណោះ ហើយនៅមុនពេលមានការភ្ញាក់ផ្អើលនេះ ពុំមាននរណាបានដឹងថា ប្ដីប្រពន្ធនេះ មានទំនាស់គ្នារឿងអ្វី ហើយបាញ់សម្លាប់ក្នុងពេលណានោះឡើយ។
ប៉ុន្តែអ្នករស់នៅក្នុងបុរីនោះ បានឃើញទ្វារផ្ទះកើតហេតុ ចំហរ ហើយដោយខ្លាចមានចោរចូលលួចទ្រព្យសម្បត្តិ ទើបរាយការណ៍ ប្រាប់សន្តិសុខយាមបុរី ឲ្យទៅមើល។ ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់ ក្នុងថ្លុក ឈាម ដោយមានស្នាម ត្រូវគ្រាប់កាំភ្លើង២គ្រាប់ ទើបមានការភ្ញាក់ផ្អើលរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែក។
ក្រោយពីជនសង្ស័យបានបាញ់សម្លាប់ប្រពន្ធខ្លួនរួចក៏ធ្វើដំណើរទៅសារភាពនៅក្រសួងមហាផ្ទៃដើម្បីទទួលកំហុស៕
ដោយ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


