សន្តិសុខសង្គម
ប៉ូលិសថៃ រកឃើញហេរ៉ូអុីនជិត ១០ គីឡូក្រាម លាក់បង្កប់នៅក្នុងកំប៉ុងផ្លែឈើ
ហេរ៉ូអុីន ប្រមាណជិត១០ គីឡូក្រាម ដែលជនទុច្ចរិតបានដាក់បង្កប់នៅក្នុងកំប៉ុងផ្លែឈើ ហើយបម្រុងផ្ញើរចេញទៅក្រៅប្រទេស ត្រូវបានកម្លាំងប្រឆាំងគ្រឿងញៀនចាប់បាន នៅក្នុងក្រុមហ៊ុនទទួលបញ្ញើរឯកជនមួយកន្លែងនៅក្នុងប្រទេសថៃ។

យោងតាមការផ្សាយរបស់គេហទំព័រ PBS បានបញ្ជាក់ថា កិច្ចប្រតិបត្តិការដ៏សម្ងាត់នេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៣ នៅក្នុងទីតាំងក្រុមហ៊ុនទទួលបញ្ញើរឯកជនមួយនៅក្នុងប្រទេសថៃ។

គេហទំព័របានបន្តថា នៅក្នុងកិច្ចប្រតិបត្តិការឆែកឆេរទំនិញចំនួន ១១ កេស សមត្ថកិច្ចបានបើកកេសនិងកំប៉ុងផ្លែឈើនៅចំពោះមុខម្ចាស់ក្រុមហ៊ុនតែម្តងដើម្បីពិនិត្យជាក់ស្តែង ដោយម្ចាស់បញ្ញើរដែលមានស្ត្រីថៃមួយរូបនិងជនជាតិស្បែកខ្មៅ ២ រូប (ជនជាតិនីហ្សេរីយ៉ា) ដែលទំនិញផ្លែឈើកំប៉ុងទាំង១១ កេសនេះ ត្រៀមផ្ញើរទៅកាន់ហុងកុង។
លទ្ធផលនៃការបើកកំប៉ុងផ្លែឈើ គឺមានបង្កប់ហេរ៉ូអុីននៅគ្រប់កំប៉ុងទាំងអស់ ដែលសរុបមានទម្ងន់ ៨,៥០ គីឡូក្រាម ត្រូវបានសមត្ថកិច្ចរឹបអូស និងឃាត់ខ្លួនមនុស្ស ៣ នាក់ ព្រមទាំងរថយន្ត២គ្រឿង។ នៅក្នុងនោះដែរសមត្ថកិច្ចកំពុងស៊ើបអង្គេតទៅលើស្ត្រីដែលជាជនជាតិថៃ ប្រសិនបើគ្រាន់តែពាក់ព័ន្ធការខ្ចីអត្តសញ្ញាណប័ណ្ណដើម្បីផ្ញើរទំនិញទេនោះ គឺអាចប្រឈមនឹងការជាប់ពន្ធនាគារមិនលើសពី៣ឆ្នាំ និងត្រូវពិន័យជាប្រាក់ ៦ មុឺនបាត។ នេះបើយោងតាមច្បាប់ប្រឆាំងគ្រឿងញៀន៕
អត្ថបទ÷ សោ និយមរ័ត្ន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៣ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ