កីឡា
២០ ក្រុម ចូលរួមការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ២០២៣ ថ្នាក់ខេត្ត
ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ ២០២៣ វគ្គថ្នាក់ខេត្ត ត្រូវបានដឹងថា នឹងមានក្រុមចំនួន ២០ ចូលរួមប្រកួត សម្រាប់ការប្រកួតលើកទី ១៧ នេះ។

យោងតាមគណៈកម្មការរៀបចំការប្រកួត ក្រុមទាំង ២០ ដែលចូលរួមលើកនេះមាន ភ្នំពេញហ្គាឡាក់ស៊ី, ខេត្តកែប, កំពតអែហ្វស៊ី, ខេត្តព្រះសីហនុ, មន្ទីរអយក ខេត្តកំពង់ស្ពឺ, ខេត្តកណ្ដាល, មន្ទីរអយក ខេត្តកំពង់ចាម, មន្ទីរអយក ខេត្តកំពង់ឆ្នាំង, មន្ទីរអយក ខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង, ក្លិបបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់, យុវជនខេត្តបាត់ដំបង, សូហ្វីយ៉ាប៉ៃលិន, ខេត្តឧត្តរមានជ័យ, ខេត្តបន្ទាយមានជ័យ, ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ, ព្រះវិហារ អែហ្វស៊ី, មន្ទីរអយក ខេត្តសៀមរាប, អធិរាជដំរីឦសាន ខេត្តរតនគីរី និងសមាគមកីឡាខេត្តមណ្ឌលគីរី។

ចំពោះរូបមន្តក្រុមទាំង ២០ ត្រូវបានបែងចែកចេញជា ៤ ពូល ក្នុង ១ ពូ ល មាន ៥ ក្រុម មានដូចជា ៖
-ពូល ក ៖ ភ្នំពេញហ្គាឡាក់ស៊ី, ខេត្តកែប, កំពតអែហ្វស៊ី, ខេត្តព្រះសីហនុ, មន្ទីរអយក ខេត្តកំពង់ស្ពឺ។
-ពូល ខ ៖ ខេត្តកណ្ដាល, មន្ទីរអយក ខេត្តកំពង់ចាម, មន្ទីរអយក ខេត្តកំពង់ឆ្នាំង, មន្ទីរអយក ខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង។
-ពូល គ ៖ ក្លិបបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់, យុវជនខេត្តបាត់ដំបង, សូហ្វីយ៉ាប៉ៃលិន, ខេត្តឧត្តរមានជ័យ, ខេត្តបន្ទាយមានជ័យ។
-ពូល ឃ ៖ ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ, ព្រះវិហារ អែហ្វស៊ី, មន្ទីរអយក ខេត្តសៀមរាប, អធិរាជដំរីឦសាន ខេត្តរតនគីរី, សមាគមកីឡាខេត្តមណ្ឌលគីរី។
សម្រាប់កាលបរិច្ឆេទ នៃការប្រកួត គ្រោងនឹងបង្ហាញឲ្យដឹងនៅពេលឆាប់ៗនេះផងដែរ។

សូមរំលឹកថា ក្លិបបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី គឺជាក្រុមការពារតំណែងជើងឯក បន្ទាប់ពីបានយកឈ្នះខេត្តឧត្តរមានជ័យ ១-០៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


