កីឡា
លោក ហង់ជួន ណារ៉ុន៖ ការប្រកួតកីឡាប៊ូល និងប៉េតង់ ដើម្បីលើកកម្ពស់វិស័យកីឡានេះនៅកម្ពុជាកាន់តែល្អ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការប្រកួតកីឡាប៊ូល និងប៉េតង់ គឺដើម្បីលើកកម្ពស់វិស័យកីឡាកីឡាប៉េតង់នៅកម្ពុជា ឱ្យមានការរីកចម្រើន។

ការលើកឡើងនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាសបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាប៊ូល និងប៉េតង់ ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដោយពិធីនេះក៏មានការចូលរួមពី លោក លី សារី អភិបាលរងខេត្តសៀមរាប ប្រតិភូក្រសួងអបរំ ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តទាំង២៥។

ថ្លែងបើកការប្រកួត បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការប្រកួតនេះ គឺដើម្បីលើកកម្ពស់វិស័យកីឡាប៉េតង់នៅកម្ពុជា ឱ្យមានការរីកចម្រើន និងមានការចូលរួមដកស្រង់បទពិសោធន៍ បច្ចេកទេស រឹតចំណងមិត្តភាព សាមគ្គីភាព រវាងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តទាំង២៥ ផងដែរ។
លោករដ្ឋមន្ត្រី បានបន្ថែមថា រាល់ការប្រកួតនីមួយៗ គឺដើម្បីដកស្រង់បទពិសោធន៍ វាស់ស្ទង់គុណផលបច្ចេកទេស ភាពសប្បាយរីករាយ ទទួលបានសុខភាពល្អ និងជៀសផុតពីភាពអសកម្មផ្សេងៗ នៅសង្គមផងដែរ។ កីឡាករ កីឡាការិនី សុទ្ធសឹងតែជាបុគ្គលិកអប់រំរបស់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ដែលអាចនឹងទទួលបានបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការថ្មី លើគ្រប់ផ្នែកបន្ថែមទៀត។
ជាមួយគ្នានេះ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានឱ្យដឹងថា ការប្រកួតកីឡាប៉េតង់ពានរង្វាន់ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឆ្នាំ២០២៥ ធ្វើឡើងរយៈពេលពីរថ្ងៃ គឺនៅពីថ្ងៃទី១-២ ខែធ្នូ ដោយមានប្រតិភូ កីឡាករ កីឡាការិនី សរុបចំនួន ២៣៦ នាក់ អញ្ជើញមកពីរាជធានីខេត្តចំនួន២៥។ ការប្រកួតតាមរូបមន្ត បែងចែកពូល និងជម្រុះ ដោយមាន ២វិញ្ញាសា ២នាក់ទល់ ២នាក់ បុរស និង ៣នាក់ទល់ ៣នាក់ ចម្រុះ៕
ដោយ៖ គឿនវេត



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


