ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ មន្ត្រីឧទ្យានុរក្ស ត្រូវថែរក្សា និងអភិរក្សតំបន់ការពារធម្មជាតិរបស់ឧទ្យានជាតិកែប ឲ្យនៅគង់វង្ស ដើម្បីទាក់ទាញទេសចរ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា មន្ត្រីឧទ្យានុរក្ស ត្រូវថែរក្សា និងអភិរក្សតំបន់ការពារធម្មជាតិរបស់ឧទ្យានជាតិកែបឲ្យនៅគង់វង្ស ដើម្បីទាក់ទាញទេសចរឲ្យកាន់តែច្រើនបន្ថែមទៀត។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីឧទ្យានុរក្ស និងមន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តកែប កាលពីថ្ងៃពុធ ២ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣។

លោកជំទាវក៏បានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់មន្ត្រី នៃមន្ទីរបរិស្ថាន ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់មន្ត្រីរាជការ នៅគ្រប់ពេលវេលា។

លោកជំទាវបានបន្តទៀតថា ក្រោមម្លប់ នៃសុខសន្តិភាព យើងទាំងអស់គ្នាអាចប្រកបរបរចិញ្ចឹមជីវិតរៀងៗខ្លួន។ ការសំណេះសំណាលនេះ ក៏ស្របពេលដែលនៅទូទាំងប្រទេស បានរៀបចំពិធីអបអរសាទរខួបលើកទី ១១២ ទិវាអន្តរជាតិ ៨ មីនា ឆ្នាំ ២០២៣ ក្រោមមូលបទ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល”។

លោកជំទាវក៏បានផ្ដាំផ្ញើមន្ត្រីរាជការ នៃមន្ទីរបរិស្ថាន ជាពិសេសមន្ត្រីឧទ្យានុរក្ស ត្រូវថែរក្សា និងអភិរក្សតំបន់ការពារធម្មជាតិរបស់ឧទ្យានជាតិកែបឲ្យនៅគង់វង្ស ដើម្បីទាក់ទាញទេសចរ ដើម្បីរួមចំណែកដល់កិច្ចអភិវឌ្ឍន៍ខេត្តកែប និងបានឧបត្ថម្ភអង្ករ ១ តោន មី ៣ កេសធំ និងថវិកា ១ លានរៀល និងឧបត្ថម្ភដល់មន្ត្រី ៣៩ នាក់ ក្នុងម្នាក់ៗ ថវិកា ៥ ម៉ឺនរៀល ដោយឡែកសម្រាប់នារី ១៤ នាក់ ក្នុងម្នាក់ៗ ទទួលបានសំពត់សឹង ១ ក្បិន បន្ថែមទៀត។

គួររំលឹកផងដែរថា ប៉មមើលទេសភាពកម្ពស់ ១២ ម៉ែត្រនេះ គឺជាមធ្យោបាយកម្សាន្តមួយបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាឧទ្យានជាតិកែប បន្ថែមពីលើសម្រស់ធម្មជាតិ សត្វព្រៃ និងផ្លូវក្រវាត់ភ្នំដែលអាចដើរកម្សាន្ត និងហាត់ប្រាណរបស់មនុស្សទូទៅ។ បន្ទាប់មកក៏ធ្វើដំណើរទស្សនកិច្ចនៅលើកោះទន្សាយ។

ជាចុងក្រោយ លោកជំទាវក៏បានថ្លែងនូវការកោតសរសើរដល់ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ដែលបានដឹកនាំ កសាង អភិវឌ្ឍន៍ខេត្ត ដែលបានកែប្រែមុខមាត់ និងលើកសោភណភាពខេត្តកែបបានថែមមួយកម្រិតទៀត៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


