កីឡា
ម្ចាស់មេដាយមាសវាយសីពិភពលោក Kean Yew នឹងប្រកួតស៊ីហ្គេមនៅកម្ពុជា
កីឡាករវាយសីជម្រើសជាតិសិង្ហបុរី Loh Kean Yew នឹងមកចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាជាមួយនឹងគោលដៅសម្លឹងឆ្ពោះទៅរកការឈ្នះមេដាយមាសជាលើកដំបូងក្នុងកីឡាស៊ីហ្គេម។ នេះបើតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការអូឡាំពិកជាតិសិង្ហបុរីស្តីពីការជ្រើសរើសអត្តពលិកសម្រាប់ការចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជា។
កីឡាករ Loh Kean Yew អាយុ២៥ឆ្នាំបានឈ្នះមេដាយមាសលើវិញ្ញាសាឯកត្តជន (Men’s singles) សម្រាប់ការប្រកួតជើងឯកវាយសីពិភពលោក BWF World Championships កាលពីឆ្នាំ២០២១ នៅប្រទេសអេស្ប៉ាញ និងបានក្លាយជាកីឡាករសិង្ហបុរីបានឈ្នះមេដាយមាសពិភពលោកសម្រាប់កីឡាវាយសីនេះ។
ជាមួយគ្នានេះ រូបគេក៏ធ្លាប់ឈ្នះមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក Commonwealth Games និងមេដាយសំរឹទ្ធអាស៊ី Asia Team Championships ឆ្នាំ២០២២ដូចគ្នា។
បើនិយាយពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមវិញ Loh Kean Yew បានចូលរួមប្រកួត៤ដងហើយគឺឆ្នាំ២០១៥ ២០១៧ ២០១៩ និង២០២១។ សម្រាប់ការចូលរួមប្រកួតស៊ីហ្គេមទាំង៤ដងកន្លងមក រូបគេបានឈ្នះមេដាយប្រាក់២គ្រឿង និងសំរឹទ្ធ៥គ្រឿង។
សម្រាប់ការចូលរួមប្រកួតស៊ីហ្គេម នៅប្រទេសកម្ពុជា Loh Kean Yew បានដាក់គោលដៅយកមេដាយមាស ពីព្រោះរូបគេមិនទាន់ស្គាល់មេដាយមាសនៅក្នុងព្រឹត្តិការណ៍ធំតំបន់អាស៊ាននេះទេ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


